បងប្អូនអាជីវករក្រុងប៉ោយប៉ែត និង ក្រុងសិរីសោភ័ណ បាននាំយក គ្រឿងឧបភោគ បរិភោគ ឧបត្ថម្ភដល់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ ក្រុមអាជីវករក្រុងប៉ោយប៉ែត និង ក្រុងសិរីសោភ័ណ បាននាំយក អង្ករចំនួន០៥តោន,មីជាតិ៥០កេស ,ត្រីខ៥កេសធំ,ទឹកត្រី៥០យួរ,ទឹកស៊ីអ៊ីវ៥០យួរនិងទឹកសុទ្ធវីតាល់៥០កេស ឧបត្ថម្ភដល់កងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សម្រាប់ផ្គត់ផ្គង់ការហូបចុកប្រចាំថ្ងៃក្នុងអង្គភាព។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ក៏បានថ្លែងអំណរគុណ និងជូនពរដល់បងប្អូនអាជីវករទាំងអស់ រកទទួលទានកាន់តែមានបាន និង សូមជួបប្រទះតែពុទ្ធពរ៤ប្រការគឺ អាយុ វណ្ណៈ សុខ: ពល: កុំបីឃ្លាងឃ្លាតឡើយ។
ក្រុមអាជីវករទាំងអស់ក៏បានថ្លែងការកោតសរសើរដល់កងកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត ឃើញថាបានខិ តខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តនិងស្មារតីយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ច ផ្តល់នូវសេវាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋ ធ្វើសន្តិសុខ ក្នុងខេត្តមានសុវត្ថិភាពល្អ ។
ក្រុមអាជីវករដែលនាំយកអង្ករ និងគ្រឿងឧបភោគ បរិភោគ មកឧបត្ថម្ភនោះរួមមាន៖ ១/-លោក ច័ន្ទ ប៊ុនសួគ៌ ម្ចាស់គំរោងដីល្វែងអូរនាង, ២/-លោក ឡៃ តារាវិឆ័យ ម្ចាស់ហាងលក់ទូរសព្ទ័ដៃឆៃ វីរ:យុទ្ធ ,៣/-លោក ឡេង វិបុល ម្ចាស់ភោជនីដ្ឋានប្រជាប្រិយ,៤/-លោក សោ ម៉េងគង់, ៥/-លោក ឈឹម គឹមឡេង៕