ឯកឧត្តម សៅ សុខា ដឹកនាំប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធមហាឧបាសិកា ញឹម តេង ត្រូវជាម្តាយក្មេករបស់លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន
ភ្នំពេញ៖ រសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម សៅ សុខា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុករមាសហែក បានអញ្ជើញដឹកនាំប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធមហាឧបាសិកា ញឹម តេង ត្រូវជាម្តាយក្មេករបស់លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយរោគាពាធ។
ក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តម សៅ សុខា បានសម្ដែងនូវការសោកស្តាយជាមួយលោកជំទាវ និងក្រុមគ្រួសារនៃសព ចំពោះការបាត់បង់ម្តាយក្មេក ម្តាយបង្កើត ជីដូន ជាទីគោរពស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ចំពោះកូនៗ ចៅៗ ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់ និង ឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធមហាឧបាសិកា ញឹម តេង សូមឆាប់បានកើតក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕