ស្លាប់១០នាក់ និងរបួស១៥នាក់ នៅប្រទេសកាណាដា ដោយការបាញ់ប្រហារ
កាណាដា៖ប៉ូលីសភ្នំកាណាដា បានបញ្ជាក់ឲ្យដឹងថា មនុស្សយ៉ាងតិច១០នាក់បានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួស បន្ទាប់ពីជនដៃដល់ពីរនាក់បានធ្វើសកម្មភាពចាក់សម្លាប់យ៉ាងរង្គាលនៅកន្លែងជាច្រើនក្នុងតំបន់ជនបទនៃខេត្ត Saskatchewan ។
“យើងបានរកឃើញបុគ្គលដែលបានស្លាប់ចំនួន ១០ នាក់នៅក្នុងទីតាំងចំនួន ១៣ នៅក្នុងសហគមន៍នៃ James Smith Cree Nation និង Weldon, Saskatchewan” ជំនួយការស្នងការ RCMP, Rhonda Blackmore បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ។
មន្ត្រីប៉ូលីសបានបន្ថែមថា “ជនរងគ្រោះបន្ថែមជាច្រើននាក់ទៀតបានរងរបួស ដែលក្នុងនោះ ១៥នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យផ្សេងៗ” ដោយកត់សម្គាល់ថា “អាចមានជនរងគ្រោះរបួសបន្ថែមដែលដឹកខ្លួនទៅមន្ទីរពេទ្យ” និងជំរុញឱ្យពួកគេចេញមុខ។