**ឯកឧត្តម ចាយ បូរិន អញ្ជើញអបអរសាទរ “ទិវាព្រះពុទ្ធសាសនាអន្តរជាតិ ៨ មេសា” ប្រចាំឆ្នាំ២០២៥ ក្រោមប្រធានបទ “តួនាទីព្រះពុទ្ធសាសនាក្នុងយុគសម័យឌីជីថល”**កម្ពុជា-សិង្ហបុរី ពិភាក្សាអំពីវិធីក្នុងការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមលើវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការអភិវឌ្ឍធនធានមនុស្ស**កម្ពុជា-ថៃ វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ**លុបឈ្មោះឧត្ដមសេនីយ៍ ត្រី ឈាវ មុន្និន នាយទាហានដែលល្មេីសវិន័យកងទ័ព ចេញពីក្របខណ្ឌកងយោធពលខេមរភូមិន្ទ**ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញសំណេះសំណាល និងសួរសុខទុក្ខជាមួយអតីតមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាដែលជានិវត្តជន**សម្តេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភគ្រឿងឧបភោគបរិភោគមួយចំនួន ជូនតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង**ទីភ្នាក់ងារអង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន កោតសរសើរសមិទ្ធផលកម្ពុជា និងប្រកាសបន្តគាំទ្រវិស័យសកម្មភាពមីន**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ៖ កម្ពុជាបានកំណត់មហិច្ឆតារបស់ខ្លួនក្នុងការប្រែក្លាយទៅជាប្រទេសមានចំណូលមធ្យមនៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០**នាយឧត្តមសេនីយ៍ ស ថេត ដឹកនាំកិច្ចប្រជុំផែនការ ការពារសន្ដិសុខ សុវត្ថិភាពជូនដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិននៅកម្ពុជា**ក្រសួងបរិស្ថាន ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះជនល្មើសដែលបានបាញ់មកលើមន្រ្តីអនុវត្តច្បាប់ ដែលកំពុងបំពេញតួនាទីក្នុងនាមជាមន្រ្តីទទួលបន្ទុកគ្រប់គ្រងតំបន់ការពារធម្មជាតិ**គម្រោងវិនិយោគចំនួន១៧២ មានទុនវិនិយោគសរុបប្រមាណ ២,៥ពាន់លានដុល្លារ និងគ្រោងបង្កើតការងារបានចំនួនប្រមាណ ១២ម៉ឺនកន្លែង ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងត្រីមាសទី១ឆ្នាំនេះ**ប្រទេសចិនដើរយ៉ាងលឿនដើម្បីរក្សាស្ថិរភាពទីផ្សារចំពេលមានភាពចលាចលផ្នែកហិរញ្ញវត្ថុពិភពលោក**ក្រសួងការងារ បើកយុទ្ធនាការផ្សព្វផ្សាយស្តីពី «ការបង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារនៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង និងកសិឧស្សាហកម្ម» នៅខេត្តសៀមរាប**លោក ត្រាំ និងលោក បេនចាមីន ជួបប្រជុំគ្នានៅសេតវិមាន ស្ដីពីវិបត្តិចំណាប់ខ្មាំងនៅតំបន់ Gaza និងពន្ធរបស់អាមេរិក លើទំនិញអ៊ីស្រាអែល**កប៉ាល់ហ្វីលីពីនបានបណ្តេញចេញ បន្ទាប់ពីបង្កហេតុនៅជិត Huangyan Dao**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំឆ្លងសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងការស្នាក់នៅ និងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ**រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីណែនាំស្តីពី ការរក្សាសុវត្ថិភាពបង្ការការពារគ្រោះអគ្គីភ័យក្នុងរាជធានីភ្នំពេញ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**មន្ដ្រីជាន់ខ្ពស់មហាផ្ទៃ ណែនាំអាជ្ញាធរខេត្តព្រៃវែង ត្រូវខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ**រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងស្តីពីការរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈជុំវិញរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ក្នុងឱកាសរៀបចំសង្រ្កាន្តវត្តភ្នំ**រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ណែនាំអភិបាលខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ ត្រូវលើកកម្ពស់ការគ្រប់គ្រង និងសម្របសម្រួលដល់ការធ្វើដំណើរចេញចូលឆ្លងកាត់ច្រកទ្វារ ព្រំដែនរបស់ប្រជាពលរដ្ឋខ្មែរ នាឱកាសបុណ្យចូលឆ្នាំថ្មី

ថវិការបស់គណៈកម្មាធិការកណ្តាល សមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន២៤លានរៀល បានប្រគល់ជូនគ្រួសារសពមន្ត្រីនគរបាល០១នាក់ និងនគរបាលចូលនិវត្តន៍០៣នាក់

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរង ទទួលផែនការងារធនធានមនុស្ស ជាអនុប្រធានគណៈកម្មាធិការមូលដ្ឋាន សមាគមមិត្តនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ តំណាងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ជាប្រធានគណៈកម្មាធិការមូលដ្ឋាន សមាគមមិត្តនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានថ្លែងនូវការចូលរួមមរណទុក្ខដ៏ក្រៀមក្រំនិងចូលរួមសោកស្តាយយ៉ាងក្រៃលែងជាមួយក្រុមគ្រួសារសព ដែលបានបាត់បង់ស្វាមី ឪពុក ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត និងធ្លាប់ផ្តល់នូវព្រហ្មវិហារធម៌និងភាពកក់ក្តៅ ដល់ក្រុមគ្រួសារ ក្នុងគ្រាកន្លងមក ។

លោកឧត្តមត្រី វង្ស វិត ថ្លែងបែបនេះក្នុងឱកាសដែលលោក តំណាងឲ្យលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងារនគរបាលខេត្ត អញ្ជើញជាអធិបតីក្នុងពិធី ប្រគល់ថវិការបស់គណៈកម្មាធិការកណ្តាលសមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន២៤,០០០,០០០រៀល(២៤លានរៀល) ជូនដល់គ្រួសារសពមន្ត្រីនគរបាល០១នាក់និងសពមន្ត្រីនគរបាលចូលនិវត្តន៍ចំនួន០៣នាក់ នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ ២០២២ នៅស្នងការដ្ឋាននរបាលខេត្តបន្ទាយមាមនជ័យ ។

តាមរបាយការណ៍របស់ការិយាល័យ បុគ្គលិក បានឲ្យដឹងថា៖ក្រុមគ្រួសារដែលត្រូវបានទទួលថវិការបស់គណៈកម្មាធិការកណ្តាលសមាគមមិត្តនគរបាលជាតិកម្ពុជា នាថ្ងៃនេះ មាន៖១/-លោកស្រី សេង ចាន់ថុល ភរិយាសពលោកវរសេនីយ៍ត្រី ឆាយ ធាយ (និវត្តជន)ចំនួនទឹកប្រាក់ ៦,០០០,០០០៛(ប្រាំមួយលានរៀលគត់)។២/-លោកស្រី សុខ សោភា ភរិយាសពលោកវរសេនីយ៍ត្រី ហោ សំណាត់ (និវត្តជន)ចំនួនទឹកប្រាក់ ៦,០០០,០០០៛(ប្រាំមួយលានរៀលគត់)។៣/-លោកស្រី វ៉ន់ ស្រីជា ភរិយាសពលោកអនុសេនីយ៍ត្រី ង៉ាត់ វស្សន្ត (និវត្តជន)ចំនួនទឹកប្រាក់ ៦,០០០,០០០៛(ប្រាំមួយលានរៀលគត់)។៤/-លោកស្រី សៅ រ៉ាវី ភរិយាសពលោកអនុសេនីយ៍ទោ ម៉ើយ បូរ៉ា មន្ត្រី អធិការដ្ឋាននគរបាលស្រុកអូរជ្រៅចំនួនទឹកប្រាក់ ៦,០០០,០០០៛(ប្រាំមួយលានរៀលគត់)។សរុបទាំងអស់ចំនួន២៤,០០០,០០០រៀល(២៤លានរៀល)។

បានជម្រាបជូនគ្រួសារសពថានាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី វង្ស វិត បានបញ្ជាក់ថា៖ ថវិកាដែលបានប្រគល់ជូននាពេលនេះ គឺជាថវិការបស់សមាគមមិត្តនគរបាលជាតិកម្ពុជា ដែលត្រូវបានផ្តួចផ្តើមឡើង ដោយឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិតនេត សាវឿន អគ្គស្នងការនគរបាលជាតិ ជាប្រធានគណៈកម្មាធិការណ្តាលសមាគមមិត្តនគរបាលជាតិកម្ពុជា នៃ អគ្គស្នងការដ្ឋាននរបាលជាតិ ក្នុងគោលបំណងដើម្បីជួយចែករំលែកឲ្យគ្នាទៅវិញទៅមកក្នុងពេលសមាជិក សមាជិកា ឬគ្រួសាររបស់សមា ជិក សមាជិកា ជួបមានទុក្ខធុរៈក្នុងគ្រួសារ បើជាសមាជិកឬសមាជិការបស់សមាគម មរណភាព ទទួលបានថវិកាចំនួន៦,០០០,០០០រៀល(៦លានរៀល)ភរិយាឬស្វាមី របស់សមាជិក ចំនួន២,០០០,០០០រៀល(២លានរៀល)ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង