គ្រប់បណ្តាកងឯកភាពចំណុះ តំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ បង្កើនការយកចិត្តទុកដាក់ ក្នុងការងារយាមល្បាត ត្រួតពិនិត្យតាមចំណុចភូមិសាស្រ្ត ទទួលខុសត្រូវរបស់ខ្លួន លើខ្សែបន្ទាត់ព្រំដែន
ភ្នំពេញ៖ ក្រោមការដឹកនាំដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់ ឧត្តមសេនីយ៍ទោ តន់ ញាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ គ្រប់បណ្តាកងឯកភាពចំណុះទាំងអស់ នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ បានបង្កើនការយកចិត្តទុកដាក់ ចាត់តាំងកម្លាំងក្នុងការចេញយាមតាមប៉ុស្តិ៍សង្កេតការណ៍ គ្រប់ចំណុចគោលដៅដែលបានកំណត់ទុក និងល្បាត ត្រួតពិនិត្យបង្គោលសីមា តាមចំណុចភូមិសាស្រ្តទទួលខុសត្រូវ ដើម្បីតាមដាន ក្តាប់សភាពការណ៍ និងធានាឱ្យបាននូវសុខសុវត្តិភាព ព្រមទាំងទប់ស្កាត់រាល់បទល្មើសផ្សេងៗដែលអាចកើតមានឡើងលើខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។
យោធិនទាំងអស់ក៏បន្តអនុវត្តតាមវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលគឺ ៣ការពារ និង៣កុំ យ៉ាងជាប់លាប់ល្អជាប្រចាំផងដែរ។