គណៈរដ្ឋមន្រ្តី សម្រេចអនុម័តទាំងស្រុង លើ “សេចក្តីព្រាងរបាយការណ៍ ពាក់កណ្ដាលអាណត្តិឆ្នាំ២០២១ នៃការអនុវត្តផែនការ យុទ្ធសាស្រ្តអភិវឌ្ឍជាតិ ២០១៩-២០២៣
ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៩ កញ្ញានេះ បានសម្រេចអនុម័តទាំងស្រុង លើ “សេចក្តីព្រាងរបាយការណ៍ ពាក់កណ្ដាលអាណត្តិឆ្នាំ២០២១ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ (ផ.យ.អ.ជ.) ២០១៩-២០២៣ ។
នេះបើយោងតាមបណ្ដាញ សង្គមហ្វេសប៊ុក ឯកឧត្ដម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល ។