សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ផ្ញើសារលិខិតរំលែកទុក្ខជូន ប្រធានរដ្ឋសភានៃចក្រភពអង់គ្លេស ចំពោះមរណភាព របស់ព្រះមហាក្សត្រីយ៉ានីអេលីហ្សាប៊ែតទី២
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានផ្ញើសារលិខិតរំលែកទុក្ខជូន ឯកឧត្តម Sir Lindsay Harvey Hoyle ប្រធានរដ្ឋសភា នៃចក្រភពអង់គ្លេសចំពោះមរណភាពរបស់ ព្រះមហាក្សត្រីយ៉ានីអេលីហ្សាប៊ែតទី២ (Elizabeth II) ដែលបានសោយទិវង្គត់ក្នុងព្រះជន្មាយុ ៩៦ ព្រះវស្សា។