**រដ្ឋបាលខេត្តព្រះសីហនុ ជូនដំណឹងស្តីពីការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងខេត្តព្រះសីហនុ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**គណះកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ចេញផែនការណែនាំ​ ស្ដីពី​ការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ​ ឆ្នាំម្សាញ់​ សប្តស័ក​ ព.ស​.២៥៦៩​ គ.ស​.២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចូលរួមពិធីបុណ្យសព ពលករខ្មែរ ឈ្មោះ មាស សាវ៉ាង ដែលបានទទួលមរណភាព ដោយសារការរញ្ជួយដីក្នុងប្រទេសថៃ**គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក រួមចំណែកទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**នាវេលាម៉ោង ៤ និង ៤៨នាទីទៀបភ្លឺ ជាពេលវេលាកំណត់ទទួលទេវតាឆ្នាំថ្មី ព្រះនាម «គោរាគទេវី»**សម្តេចប្រធានរដ្ឋសភា សង្ឃឹមថា AFPPD នឹងពង្រីកវិសាលភាពការងារនៅកម្ពុជា ដើម្បីសុខុមាលភាពប្រជាពលរដ្ឋ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើសេវាសាធារណៈក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី**គណៈប្រតិភូយោធភូមិភាគ៥ នៃកងទ័ពប្រជាជាជនវៀតណាម អញ្ជើញសួរសុខទុក្ខ និងជូនពរថ្នាក់ដឹកនាំខេត្តរតនគិរី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មៃរ**ខេត្តបន្ទាយមានជ័យ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អនុមោទនា ពិធីបុណ្យខួបលើកទី ៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**ក្រសួងអប់រំ ណែនាំឱ្យលេងល្បែង និងរបាំប្រជាប្រិយខ្មែរ ក្នុងឱកាសត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅតាមគ្រឹះស្ថានសិក្សា**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**យោធាចិន ចាប់ផ្ដើមធ្វើសមយុទ្ធរួមគ្នានៃកងទ័ពជើងគោក ជើងទឹក និងកងកម្លាំងរ៉ុក្កែត នៅជុំវិញកោះតៃវ៉ាន់**ករណីរំលោភសេពសន្ថវៈកាលពីឆ្នាំ២០២៣ នៅស្រុកមោងឫស្សី ចាប់ខ្លួនជនត្រូវចោទបានហើយ**ឃាត់ខ្លួនជនសង្ស័យ ១៥នាក់ ពាក់ព័ន្ធករណីកាន់កាប់ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងភូមិសាស្ត្រស្រុកបាទី**ក្មេងទំនើងប្រយ័ត្ន ចូលឆ្នាំក្នុងពន្ធនាគារ!**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់អាស៊ីអាគ្នេយ៍នៅខែមេសានេះ**ទេសរដ្ឋមន្ត្រី ប៉ែន វិបុល ដឹកនាំគណៈប្រតិភូចូលរួមគោរពវិញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន

វគ្គហ្វឹកហ្វឹនបំប៉នជំនាញភស្តុភារ កងទ័ពជើងគោក ឆ្នាំ២០២២ ត្រូវបានបញ្ចប់ដោយជោគជ័យ

ភ្នំពេញ៖ វគ្គហ្វឹកហ្វឹនបំប៉នជំនាញភស្តុភារ កងទ័ពជើងគោក ឆ្នាំ២០២២ ដែលបានដំណើរការរៀនសូត្រអស់រយះពេល ៩០ថ្ងៃ ត្រូវបានបញ្ចប់ដោយជោគជ័យ ព្រមទាំងបានប្រារព្ធពិធីបិទនៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២នេះ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក ពេជ្រនិល ស្ថិតក្រោមអធិបតីភាព ឧត្តមសេនីយ៏ឯក កែន តារា មេបញ្ជាការរងកងទ័ពជើងគោក ។

ឧត្តមសេនីយ៏ឯក កែន តារា បានចូលរួមអបអរសាទរដល់សិក្ខាកាមវគ្គហ្វឹកហ្វឹនបំប៉នជំនាញភស្តុភារ កងទ័ពជើងគោក ឆ្នាំ២០២២ របស់កងទ័ពជើងគោក និងបានថ្លែងកោតសរសើរ វាយតំលៃខ្ពស់ចំពោះនាយទាហាន នាយទាហានរង និងពលទាហាន ចំណុះការិយាល័យទី៤ កងទ័ពជើងគោក និងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក រួមទាំងគ្រប់ស្ថាប័នពាក់ព័ន្ធ ឪទាំងអស់ ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត បំពេញភារកិច្ចខ្នួន រហូតធ្វើឲ្យវគ្គជំនាញនេះបានបញ្ចប់ ទទួលបានលទ្ធផលវិជ្ជមាន តាមការរំពឹងទុក។

ឧត្តមសេនីយ៍ឯក កែន តារ៉ា បានគូសបញ្ជាក់ពីជំនាញភស្តុភារដែលបានដំណើរការបិទវគ្គនាពេលនេះថា : ពិតជាមានសារៈសំខាន់ សំដៅធានាឲ្យការងារប្រយុទ្ធ និង ការងារបម្រើប្រយុទ្ធក៏ដូចជាសកម្មភាពប្រចាំថ្ងៃរបស់កងទ័ពក្នុងការបំពេញភារកិច្ច ។
វគ្គហ្វឹកហ្វឺននេះ ក៏បានរួមចំណែកបង្កើនប្រសិទ្ធភាព ក្នុងការលើកកម្ពស់ ការដឹកនាំបញ្ជា និងបង្កើនសមត្ថភាព ប្រសិទ្ធភាព ទាំងចំណេះដឹង ចំណេះធ្វើពិតប្រាកដ ទាំងការងារគ្រប់គ្រងភស្តុភា និង ការលើកកម្ពស់ការដឹកនាំបញ្ជា ការបំពេញភារកិច្ចប្រកបដោយជោគជ័យ និងការទទួលខុសត្រូវខ្ពស់ ក្នុងការធានាជីវភាពរស់នៅជូនកងទ័ព ក៏ដូចជាការបង្កើនការដឹកនាំគ្រប់ខ្សែររយៈលើវិស័យការងារភស្តុភារ ដើម្បីឈានទៅសម្រេចភារកិច្ចចាំបាច់ចំពោះមុខ ក៏ដូចជាដំណើរការកែទម្រង់កងយោធពលខេមរភូមិន្ទ ។

ឧត្តមសេនីយ៏ឯក កែន តារា បានផ្តាំផ្ញើដល់សិក្ខាកាមដែលទើបបញ្ចប់វគ្គនាពេលនេះ ពេលត្រឡប់ទៅអង្គភាពវិញ ត្រូវយកចំណេៈដឹងពីការរៀនសូត្រទាំងនេះទៅបំរើអង្គភាពខ្លួន និងបន្តផ្សព្វផ្សាយដល់យោធិនរួមអាជីព បន្តខិតខំស្រាវជ្រាវឯកសារបន្ថែមទៀត និងពង្រីកសកម្មភាពឲ្យមានការីកចំរើនសំដៅរួមចំណែករួមកសាង និងលើកស្ទួយសេដ្ឋកិច្ចជាតិមានការរីកចម្រើនថែមទៀត ។ ត្រូវបន្តពង្រឹងជំហរស្មោះត្រង់ដាច់ខាតការពារ ជាតិ សាសនា ព្រះមហាក្សត្រ បន្តចូលរួមអនុវត្តន៏គោលនយោបាយរបស់រាជរដ្ឋាភិបាលគ្រប់តំណាក់កាល បន្តខិតខំកសាងអង្គភាពរឹងមាំលើគ្រប់វិស័យ បន្តអនុវត្តន៏យ៉ាងម៉ឺងម៉ាត់រាល់បទបញ្ជារបស់ក្រសួងការពារជាតិ អគ្គបញ្ជាការ នៃ ខ ភ ម បញ្ជាការដ្ខានកងទ័ពជើងគោក បានប្រគល់ជូន ។ ត្រូវចូលរួមសហការជាមួយអជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ដើម្បីភូមិ ឃុំមានសុវត្ថិភាព ត្រៀមចុះជួយប្រជាពលរដ្ឋជួបគ្រោះមហន្តរាយដោយធម្មជាតិផ្សេងៗអោយបានទាន់ពេលវេលា ។

សូមបញ្ជាក់ថា វគ្គហ្វឹកហ្វឹនបំប៉នជំនាញភស្តុភារ កងទ័ពជើងគោក ឆ្នាំ២០២៣ បានសិក្សារយ:ពេល ៩០ថ្ងៃ ចាប់បើកពិថ្ងៃទី១៣ ខែកញ្ញា រហូតដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២នេះ មានកម្មសិក្សាការីចូលរួមរៀនសូត្រ សរុបចំនួន ៩៦នាក់ សិក្ខាកាមចំនួន ៦៤នាក់ គ្រូយោធាចារ្យចំនួន ១៧នាក់ គណៈគ្រប់គ្រងវគ្គ ១៥នាក់ មកពីបណ្តាកងឯកភាពចំណុះ កងទ័ពជើងគោក ។ ក្រោយបញ្ចប់វគ្គ សិក្ខាកាមរៀនបាន និទ្ទេសល្អប្រសើរចំនួន ២៤នាក់ ស្មើ៣៧% និទ្ទេសល្អចំនួន ២៣នាក់ ស្មើ៣៦% និទ្ទេសល្អបង្គួរចំនួន ១៥នាក់ ២៤% និងនិទ្ទេសមធ្យមចំនួន ០២នាក់ ស្មើ ៣% ។

អត្ថបទដែលជាប់ទាក់ទង