ឧត្តមសេនីយ៍ត្រី ឈឹម លីន ផ្សព្វផ្សាយអប់រំចិត្តសាស្ត្រ និងសភាពការណ៍វិវត្តន៍ថ្មីៗ ជូនដល់នាយ-ពលទាហាន ការិយាល័យទី១
ភ្នំពេញ៖ ឧត្តមសេនីយ៍ត្រី ឈឹម លីន នាយការិយាល័យទី១ កងទ័ពជើងគោក នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ ផ្សព្វផ្សាយអប់រំចិត្តសាស្ត្រ និងសភាពការណ៍វិវត្តន៍ថ្មីៗ ជូនដល់នាយ-ពលទាហាន ការិយាល័យទី១ ។
ការផ្សព្វផ្សាយនេះសំដៅឲ្យយោធិន កាន់តែយល់ច្បាស់អំពីតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទក្នុងដំណាក់កាលថ្មី និងពង្រឹងឆន្ទៈ មនសិការ ឧត្តមគតិស្នេហាជាតិ ក្នុងកិច្ចការពារជាតិ ការពារសន្តិភាព ស្ថិរភាពនយោបាយនៅកម្ពុជា។
ឧត្តមសេនីយ៍ត្រី ឈឹម លីន បានផ្តាំផ្ញើ និងក្រើនរំលឹកដល់នាយទាហាន នាយទាហានរង និងពលហាន ការិយាល័យទី១ កងទ័ពជើងគោកទាំងអស់ត្រូវគោរព និងអនុវត្តឲ្យបាននូវបទវិន័យ បទបញ្ជាផ្ទៃក្នុង និងលក្ខ័នន្តិកៈទូទៅរបស់កងយោធពលខេមរភូមិន្ទ ពិសេសការបន្តអនុវត្តន៍វិធានការនានារបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ៕