លោកជំទាវ ឡោក ខេង ផ្តល់ទេយ្យទាន និងថវិកាជូនមន្រ្តីក្រុមប្រឹក្សាខណ្ឌ និងសង្កាត់ នៃខណ្ឌច្បារអំពៅ សម្រាប់ចូលរួមកាន់បិណ្ឌ
ភ្នំពេញ៖ លោកជំទាវ ឡោក ខេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ បានផ្ដល់ទេយ្យទាន និងថវិកាសរុបចំនួន ២៧៩៣ដុល្លារសហរដ្ឋអាមេរិក ជូនមន្ត្រីក្រុមប្រឹក្សាយកទៅកាន់បិណ្ឌតាមមូលដ្ឋានរៀងៗខ្លួន និងដើម្បីចូលរួមលើកកម្ពស់នូវវប្បធម៌ ប្រពៃណី សាសនា របស់យើងជាពិសេស ដើម្បីក្តីសុខដុមរមនានៅក្នុងក្រុមគ្រួសារ និងសង្គមជាតិ ។
ក្នុងឱកាសនោះ លោកជំទាវ ឡោក ខេង បានបួងសួង និងគោរពជូនបុណ្យកុសលដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសទាំងអស់ក្នុងថ្ងៃដាក់បិណ្ឌ រយ:ពេល១៤ថ្ងៃ នេះ សូមបងប្អូនទាំងអស់មានសុខភាពល្អបរិបូណ៌ អាយុយឺនយូរ និងមានសុភមង្គលគ្រប់ក្រុមគ្រួសារជាពិសេសសូមឈ្នះនូវជម្ងឺកូវីដ-១៩ តាមរយ:ការចូលរួមចាក់វ៉ាក់សាំងតាមគោលការណ៍របស់រាជរដ្ឋាភិបាល ដែលបានខិតខំប្រយុទ្ធការពារអាយុជីវិតបងប្អូនយើងគ្រប់ពេលវេលា ៕