ឯកឧត្តម ជៀប សួរ អញ្ជើញបើកសិក្ខាសាលា ស្តីពី “ការទទួលខុសត្រូវ បរិស្ថាន និងសង្គមក្នុងវិស័យប្រេងកាត”
ភ្នំពេញ៖ ឯកឧត្តម ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងឯកឧត្តម ង៉ាន់ ថារិទ្ធ អភិបាលរងខេត្តកំពត តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត នាថ្ងៃទី៩ ខែកញ្ញា បានអញ្ជើញជាអធិបតីក្នុងកម្មវិធីសិក្ខាសាលា ស្តីពី “ការទទួលខុសត្រូវ បរិស្ថាន និងសង្គមក្នុងវិស័យប្រេងកាត” ដោយមានការចូលរួមពី លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការតំបន់សឹករងខេត្ត លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកព្រះរាជអាជ្ញា លោក លោកស្រីតំណាងមន្ទីរជុំវិញខេត្ត និងតំណាងអង្គភាពចំណុះខេត្ត មន្ត្រីនាយកដ្ឋានគ្រប់គ្រងគម្រោងសម្បទានប្រេងកាត, សហភាពសហព័ន្ធយុវជន ,សាស្ត្រាចារ្យ ,សិស្ស និស្សិត និងយុវជន ប្រមាណ ២០០នាក់។
គោល បំណងនៃសិក្ខាសាលានេះ គឺដើម្បី ផ្សព្វផ្សាយ ជូន ដល់ សាធារណជនឱ្យបាន យល់ ដឹង និង ជ្រាប ពី ការអនុវត្ត កាតព្វកិច្ចពាក់ ព័ន្ធនឹងការគិតគូរដល់ បរិស្ថាន និង សង្គម របស់ក្រុម ហ៊ុន ដែល ធ្វើអាជីវកម្ម ក្នុង វិស័យ ប្រេងកាត ៕