**ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី១៨ ខែមីនា ចាប់ពីម៉ោង ៦ព្រឹក ដល់ម៉ោង ៦ល្ងាចគឺ “ល្អណាស់”**គណៈមេធាវី ចេញសេចក្តីសម្រេចស្តីពី ការកែសម្រួលសេចក្តីសម្រេចស្តីពីនីតិវិធីនៃការទទួលពិនិត្យ និងសម្រេចលើពាក្យសុំចូលប្រកបវិជ្ជាជីវៈមេធាវី**ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ នៅស្រុកថ្មគោល ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង**កម្រិតសីតុណ្ហភាពខ្ពស់ ដោយការបំភាយឧស្ម័នផ្ទះកញ្ចក់ ក្នុងឆ្នាំ២០២៤ បានជួយពន្លឿនការរលាយផ្ទាំងទឹក និងការកើនឡើងនៃកម្ពស់នីវ៉ូទឹកសមុទ្រ**សមត្ថកិច្ចខេត្តបាត់ដំបង បន្តត្រួតពិនិត្យ ចល័តបង្ការទប់ស្កាត់ និងបង្ក្រាបទល្មើសគ្រឿងញៀន និងសារធាតុគីមីផ្សំគ្រឿងញៀនខុសច្បាប់នៅស្រុកជាប់ព្រំដែន**ប្រមុខការទូតកម្ពុជា និងតូហ្គោ ផ្លាស់ប្តូរទស្សនៈស្តីពីការពង្រីកទំនាក់ទំនងទ្វេភាគីលើវិស័យនយោបាយ សេដ្ឋកិច្ច វិនិយោគ កសិកម្ម និងទេសចរណ៍**ឯកឧត្តម ស៊ុន ចាន់ថុល ដឹកនាំគណៈប្រតិភូកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃគណៈកម្មាធិការគណបក្សខេត្តហ៊ឺណាន**ក្រសួងសាធារណការ និងទីភ្នាក់ងារ JICA រៀបចំសិក្ខាសាលាស្តីពី «កិច្ចសហការអន្តរវិស័យលើការអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក» ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងអ្នកពាក់ព័ន្ធ**ភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា បណ្តាលឱ្យមនុស្សពីរនាក់បាត់ខ្លួន និងរាប់រយនាក់ផ្សេងទៀតត្រូវបានជម្លៀសចេញនៅតំបន់ ភាគខាងត្បូងប្រទេសអេស្ប៉ាញ**អភិបាលខេត្តបាត់ដំបង អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនពលរដ្ឋនៅស្រុកមោងឫស្សី**តៃវ៉ាន់កំពុងពង្រឹងសមត្ថភាពកងទ័ពរបស់ខ្លួនក្នុងករណីប្រទេសចិនធ្វើសមយុទ្ធជាញឹកញាប់នៅជុំវិញកោះ**ឯកឧត្ដមសន្តិបណ្ឌិត នេត សាវឿន កោតសរសើរ បណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាលជាតិភូមិភាគ២ ដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់**ក្រសួងសុខាភិបាលអាមេរិក កំពុងពិនិត្យលើអង្គភាពបង្ការមេរោគអេដស៍ របស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ ដែលអាចបំពេញការងារជាន់គ្នា ជាមួយទីភ្នាក់ងារដទៃទៀត**នាយឧត្តមសេនីយ៍ ស ថេត ណែនាំកងកម្លាំងនគរបាលទាំងអស់ ត្រូវត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ ដើម្បីរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី នាពេលខាងមុខ**ក្រុមសិទ្ធិមនុស្សក្នុងប្រទេសឥណ្ឌូណេស៊ី បានជំរុញឱ្យសភាបញ្ឈប់វិសោធកម្មច្បាប់យោធាដ៏ចម្រូងចម្រាស**លោក Emmanuel Macron ៖ បារាំងនឹងធ្វើឱ្យប្រសើរឡើង នូវមូលដ្ឋានទ័ពអាកាសដ៏សំខាន់មួយ របស់ខ្លួននៅតាមព្រំដែន ជាមួយប្រទេសអាល្លឺម៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សង្ឃឹមថាព្រះធម្មវិជ្ជា ជួន កក្កដា ក្លាយជាគ្រហស្ថ នៅតែជួយដល់ព្រះពុទ្ធសាសនាបំពេញកាតព្វកិច្ច ក្នុងនាមជាពលរដ្ឋជួយដល់សង្គមកម្ពុជា**រថយន្តជាង៣០០គ្រឿងបានក្លាយជាផេះ ក្រោយអគ្គីភ័យឆាបឆេះចំណតដីឡូតិ៍ទុករថយន្តមួយកន្លែង នៅស្ពានមិត្តភាពថៃ-ភូមាទី២ ក្នុងស្រុកម៉ែសតខេត្តតាក ប្រទេសថៃ**ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ក្រើនរំលឹកប្រជាពលរដ្ឋត្រូវគិតគូរពីសុខភាព ដោយផ្ដោតសំខាន់លើចំណីអាហារ កាត់បន្ថយភេសជ្ជៈផ្អែម និងហាត់ប្រាណទៀងទាត់**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី មានមោទនភាពណាស់ ចំពោះការបោះជំហានឆ្ពោះទៅមុខនៃវិស័យមុខងារសាធារណៈ និងការកែទម្រង់រដ្ឋបាលសាធារណៈ

មេបញ្ជាការកងការពារព្រំដែនគោកលេខ៤០៣ បន្តចាត់តាំងកម្លាំងល្បាត ការពារតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្រ្តទទួលខុសត្រូវ

ភ្នំពេញ៖ លោកវរសេនីយ៍ឯក ជឹម សំអោ មេបញ្ជាការ កងការពារព្រំដែនគោកលេខ ៤០៣ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ បានបន្តចាត់តាំងកម្លាំងដើរល្បាត ត្រួតពិនិត្យភូមិសាស្រ្ត តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ភូមិសាស្រ្តដែលអង្គភាពទទួលខុសត្រូវ ដើម្បីតាមដាន និងក្តាប់ឱ្យជាប់នូវរាល់ សភាពការណ៍ប្រែប្រួលតាមព្រំដែន ព្រមទាំងទប់ស្កាត់រាល់បទល្មើសផ្សេងៗ ដែលអាចកើតមានឡើង ជាលទ្ធផល សភាពការណ៍នៅលើខ្សែបន្ទាត់ព្រំដែន ដែលអង្គភាពទទួលខុសត្រូវ គ្មានអ្វីប្រែប្រួលឡើយ ។

ក្នុងនោះដែរ លោកវរសេនីយ៍ឯក ជឹម សំអោ មេបញ្ជាការកងការពារព្រំដែនគោកលេខ ៤០៣ បានមានប្រសាសន៍ថា ក្រៅពីការងារស្នូល ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្ដម មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ បានដាក់បទបញ្ជាដល់កងកម្លាំងទាំងអស់ មានភារកិច្ចត្រៀមបម្រុងកម្លាំងនៅហ្នឹងកន្លែង ទាំងមធ្យោបាយ គ្រឿងបំពាក់ និងសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួន ត្រៀមសហការជាមួយកម្លាំងមានសមត្ថកិច្ចដែលអង្គភាពឈរជើង ដើម្បីការពារ សន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព នាឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ បុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបុណ្យឆ្លងឆ្នាំសកល ខាងមុខនេះ ត្រូវបង្កើនការប្រុងប្រយ័ត្នតាមដានសភាពការណ៍ព្រំដែន ចាត់តាំងកម្លាំងត្រៀមប្រយុទ្ធ ធ្វើសកម្មភាពល្បាតត្រួតពិនិត្យតាមបណ្ដោយព្រំដែន ដោះស្រាយទាន់ពេលវេលានូវយកថាហេតុកើតឡើង ការពាររឹងមាំបូរណភាពទឹកដី និងចំណុចឈរជើងរបស់ខ្លួន ទប់ស្កាត់បង្ក្រាបបានទាន់ពេលវេលារាល់បទល្មើស ជួញដូរមនុស្ស រត់ពន្ធគ្រឿងញៀន ការឆ្លងដែនចេញចូលខុសច្បាប់ ដើម្បីបង្ការជំងឺកូវីដ១៩ នៅតាមខ្សែបន្ទាត់ព្រំដែន ពិសេសត្រៀមកម្លាំង ជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយធម្មជាតិ ក្នុងភូមិសាស្ត្រទទួលខុសត្រូវ និងត្រូវត្រៀមខ្លួន គ្រឿងបំពាក់ សម្ភារៈប្រើប្រាស់ និងមធ្យោបាយ ២៤ម៉ោងលើ២៤ម៉ោង រង់ចាំបទបញ្ជា ៕

អត្ថបទដែលជាប់ទាក់ទង