**ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា នាំយកអំណោយរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភដល់ពលរដ្ឋរងគ្រោះឆេះផ្ទះក្នុងស្រុកទឹកផុស**មេទ័ពជើងគោកកម្ពុជា ចូលរួមពិធីបំពាក់ឋានន្តរសក្តិ ថ្នាក់នាយឧត្តមសេនីយ៍ និងពិធីតែងតាំង មេទ័ពជើងគោកអាមេរិក ប្រចាំប៉ាស៊ីហ្វិក**សម្តេចម៉ែន សំអន, ឯកឧត្តមបរិរក្សបណ្ឌិត ហោ ណាំហុង និងលោកជំទាវ អញ្ជើញសូត្រមន្តអង្គកឋិនទាន ដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលនៅក្នុងវត្តទួលសង្កែ**ប្រកាសចូលកាន់មុខតំណែងថ្មី ជាប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ធំ**តំណាងឯកឧត្តម ហេង សួរ រួមនិងថ្នាក់ដឹកនាំក្រសួង រៀបចំធ្វើពិធីក្រុងពាលីប្រទីបរបស់ក្រសួងការងារ**សម្ដេចធិបតី អបអរសាទរស្រូវសែនក្រអូប (SKO) របស់កម្ពុជា ដែលបានឈ្នះពានរង្វាន់មាស នៅក្នុងកម្មវិធីវាយតម្លៃគុណភាពរសជាតិប្រភេទអង្ករសគ្រាប់វែង ចិន-អាស៊ាន លើកទី២**ឯកឧត្តម ប្រាក់ សុខយូរ ដឹកនាំប្រតិភូក្រសួងសង្គមកិច្ច ថ្វាយកម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ**មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គលេខាធិការអង្គការសហប្រតិបត្តិការខាងត្បូង**រដ្ឋមន្ត្រីក្រសួងការងារ អនុញ្ញាតឱ្យប្រធានគម្រោងកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា នៃអង្គការអន្តរជាតិខាងការងារ ចូលជួបពិភាក្សាការងារ**សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំប្រទេសវៀតណាម មីយ៉ាន់ម៉ា និងអភិបាលខេត្តយូណាន ព្រមទាំងជួបជាមួយធុរជនចិន និងនិស្សិតកម្ពុជា នៅខេត្តយូណាន**ក្រសួងមហាផ្ទៃ នឹងរៀបចំវេទិកាស្តីពី ភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលលើកទី៦ នៅថ្ងៃទី១១ ខែធ្នូ ខាងមុខនេះ**កម្ពុជាស្វាគមន៍អត្រាកំណើតកូនផ្សោតច្រើនមិនធ្លាប់មាន នៅក្នុងរយៈពេល ៤ឆ្នាំចុងក្រោយ**អភិបាលខេត្តកណ្តាល ជំរុញដល់អភិបាលស្រុកល្វាឯមថ្មី ត្រូវបន្តរឹតបន្តឹងបញ្ហាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ លុបបំបាត់ឱ្យបានជាអតិបរមានូវបទល្មើសគ្រប់ប្រភេទ**រដ្ឋបាលរាជធានីភ្នំពេញ ចុះពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ របៀបរយសាធារណៈ កែលម្អសោភ័ណភាពទីក្រុង ពិសេសជុំវិញតំបន់ប្រារព្វពិធីបុណ្យអុំទុក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក**នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំប្រតិភូក្រសួងការពារជាតិ ថ្វាយកម្រងផ្កាគោរពវិញ្ញាណក្ខន្ធ ក្នុងទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា នៅវិមានឯករាជ្យ**សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បើកកិច្ចប្រជុំស្ដីពីការសាងសង់មត្តេយ្យសិក្សា របស់សាខាខេត្ត**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមថ្វាយកម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះបរមរូប**រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីណែនាំ ស្តីពីការបញ្ចៀសចរាចរ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤**រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដឹកនាំប្រតិភូ ដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កា គោរពវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ**អភិបាលខេត្តក្រចេះ ជួបសំណេះសំណាល និងណែនាំដល់គណៈកម្មាការគ្រប់គ្រងទូក ង ដើម្បីចូលរួមអបអរសាទរក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីត អកអំបុក និងសំពះព្រះខែ

ក្រុមប្រជាសហគមន៍តំបន់ការពារធម្មជាតិអូររៃ ស្ថិតក្នុងដែនជម្រកសត្វព្រៃលំផាត់ បង្ហាញពីការប្តេជ្ញាចិត្តក្នុងការចូលរួមការពារធនធានធម្មជាតិ

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថានបានឲ្យដឹងថា ក្រុមប្រជាសហគមន៍តំបន់ការពារធម្មជាតិអូររៃ ស្ថិតក្នុងដែនជម្រកសត្វព្រៃលំផាត់ ភូមិសាស្ត្រ ស្រុក កូនមុំ ខេត្តរតនគិរី បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការចូលរួមការពារធនធានធម្មជាតិក្នុងនេះដូចជាព្រៃឈើ និងសត្វព្រៃឱ្យគង់វង្សសម្រាប់ទុកដល់កូនចៅជំនាន់ក្រោយ។

គួរបញ្ជាក់ថា សហគមន៍តំបន់ការពារធម្មជាតិអូររៃ ស្ថិតក្នុងដែនជម្រកសត្វព្រៃលំផាត់ ភូមិសាស្ត្រស្រុកកូនមុំ ខេត្តរតនគិរី មានផ្ទៃទំហំផ្ទៃដី ២៦៨០ហិកតា មានករចូលរួមពីពលរដ្ឋ ៤ភូមិ មានចំនួន ៦៦៧គ្រួសារ ហើយបច្ចុប្បន្ននេះ បងប្អូនសហគមន៍អាចរកអនុផលព្រៃឈើមួយចំនួនរួមមានផ្សិតប៉ក់ ផ្សិតក្ងោក បន្លែបង្ការ ទំពាំង ទឹកឃ្មុំ។ ការបង្កើតសេដ្ឋកិច្ចមូលដ្ឋានគឺជាមូលដ្ឋានរឹងមាំសម្រាប់ការងារអភិរក្សធនធានធម្មជាតិ បន្ថែមពីលើវិធានការច្បាប់។

ក្នុងដំណើរចុះពិនិត្យកិច្ចការអភិរក្សតំបន់ការពារធម្មជាតិនៅក្នុងខេត្តរតននាថ្មីៗនេះ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថានបានថ្លែងថា សហគមន៍តំបន់ការពារធម្មជាតិអូររៃគឺជាសហគមន៍តំបន់ការពារធម្មជាតិមួយក្នុងចំណោមសហគមន៍ទាំង១៩០នៅទូទាំងប្រទេស ហើយក៏ស្ថិតនៅក្នុងចំណោមសហគមន៍ទាំង១១នៅ ខេត្តរតនគិរី ដែរ ។ ចំពោះមូលហេតុដែលក្រសួងបរិស្ថានចាំបាច់បង្កើតតំបន់សហគមន៍ ការពារ ធម្មជាតិ គឺទី១ ផ្តល់នូវការទទួលខុសត្រូវ ក្នុងការចូលរួមរបស់សហគមន៍ក្នុងការការពារ និង អភិរក្សធនធានធម្មជាតិរបស់យើង។

ឯកឧត្តមមានប្រសាសន៍ថា ការចូលរួម និងការទទួលខុសត្រូវរបស់សហគមន៍ក្នុងកិច្ចការពារនិង អភិរក្សធនធានធម្មជាតិ ពិតជាមានសារៈសំខាន់ពីព្រោះថានឹងជួយផ្តល់នូវផលប្រយោជន៍ដល់សហគមន៍វិញ។

លោក ទុយ សុផាន់ សមាជិក សហគមន៍ តំបន់ការពារធម្មជាតិ អូររៃ បានឱ្យដឹងថា ពលរដ្ឋសហគមន៍ជាច្រើនបានយល់ដឹងពីការចូលរួមថែរក្សាការពារធនធានធម្មជាតិដើម្បីធានាបាននូវការផ្តត់ផ្គង់ធនធានធម្មជាតិដល់សហគមន៍មូលដ្ឋានក្នុងការប្រើប្រាស់ឱ្យមាននិរន្តភាពទាំងពេលបច្ចុប្បន្ននិងសម្រាប់កូនចៅជំនាន់ក្រោយ។ក្រៅពីនេះក៏ចូលរួមធ្វើឱ្យប្រសើរឡើងនូវធនធានធម្មជាតិ ក្នុងតំបន់ដើម្បីរក្សាបាននូវលំនឹងធម្មជាតិ។

លោក សា ក្រឹង ប្រជាសហគមន៍តំបន់ការពារធម្មជាតិអូររៃ បានឱ្យដឹងថា ការចុះល្បាតការពារព្រៃឈើ និងសត្វព្រៃ ត្រូវបានប្រជាសហគមន៍ចូលរួមយ៉ាងសកម្ម ហើយតាមរយៈការចូលរួមពីសហគមន៍ក៏ដូចជាអាជ្ញាធរមូលដ្ឋានឃើញថាសត្វព្រៃបើទោះបីមានការបាត់បង់ខ្លះក្តី ក៏តំបន់មួយនេះនៅសល់សត្វព្រៃមួយចំនួនផងដែរ។ តាមរយៈការអប់រំផ្សព្វផ្សាយឱ្យពលរដ្ឋសហគមន៍ចេះស្រឡាញ់សត្វព្រៃនិងចូលរួមអភិរក្សនេះឃើញថា បច្ចុប្បន្នបានធ្វើឱ្យពលរដ្ឋកាន់តែច្រើនបានយល់ដឹងច្បាស់លាស់ ហើយអ្នកដែលធ្លាប់តែដាក់អន្ទាក់សត្វព្រៃក៏បញ្ឈប់សកម្មភាព ហើយ ងាកមកប្រកបរបរផ្សេងវិញ។

ទាក់ទិនក្នុងរឿងនេះដែរ លោក សឿង ខេមរៈ ប្រធានការិយាល័យ ដែនជម្រកសត្វព្រៃលំផាត់ ភូមិសាស្ត្រ ស្រុក កូនមុំ ខេត្ត រតនគិរី បានឱ្យដឹងថាបើប្រៀបធៀបកាលពីមុនមកបទល្មើសមានការថយចុះខ្លាំង តែយ៉ាងណាក៏មិនអស់ទាំងស្រុងនោះដែរដូចជាបទល្មើសព្រៃឈើ បទល្មើសសត្វព្រៃនៅឃើញកើតមានខ្លះៗនៅឡើយ។សម្រាប់បទល្មើសមួយទៀតដែលត្រូវបានទប់ស្កាត់និងកំពុងកើតមានច្រើនដែរគឺបទល្មើសទន្រ្ទានដីព្រៃ ។ក្រៅពីនេះដូចជាបទល្មើសដាក់អន្ទាក់ឃើញថាក៏ធ្លាក់ចុះច្រើនដូចគ្នា។

គួរបញ្ជាក់ថាសហគមន៍តំបន់ការពារធម្មជាតិអូររៃមានផ្ទៃទំហំផ្ទៃដី ២៦៨០ ហិកតា មានការ ចូលរួមពីពលរដ្ឋ ៤ ភូមិមានចំនួន ៦៦៧ គ្រួសារ ។ប្រជាសហគមន៍មួយនេះ ក្រៅពីប្រកបរបរ កសិកម្ម ការប្រកបរបរបន្ទាប់បន្សំក្នុងស្រុកភូមិ និងក្រៅពីនេះបងប្អូនសហគមន៍អាចរកអនុផលព្រៃឈើមួយចំនួនរួមមានផ្សិតប៉ក់ ផ្សិតក្ងោក បន្លែបង្ការ ទំពាំង ទឹកឃ្មុំសម្រាប់ផ្គត់ផ្គង់ជីវភាពផងដែរ៕

អត្ថបទដែលជាប់ទាក់ទង