លោក Xi អបអរសាទរស្តេច Charles III ក្នុងការឡើងគ្រងរាជ្យបល្ល័ង្ករបស់អង់គ្លេស
ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃសៅរ៍នេះ បានផ្ញើសារអបអរសាទរដល់ព្រះមហាក្សត្រ Charles III ក្នុងការចូលគ្រងរាជ្យសម្បត្តិរបស់ព្រះអង្គ។
លោក Xi បានចង្អុលបង្ហាញថា ឆ្នាំនេះ គឺជាខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរក្នុងកម្រិតឯកអគ្គរដ្ឋទូត។
ប្រធានាធិបតីចិនបានអោយដឹងថា លោកត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយស្តេច Charles III ដើម្បីបង្កើនការយល់ដឹងគ្នាទៅវិញទៅមក និងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ ពង្រីកការផ្លាស់ប្តូរមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក និងពង្រឹងទំនាក់ទំនងលើបញ្ហាសកល ដើម្បីនាំមកនូវផលប្រយោជន៍ដល់ប្រទេសទាំងពីរ។ និងប្រជាជនរបស់ពួកគេ និងរួមចំណែកដល់សន្តិភាព និងការអភិវឌ្ឍន៍ពិភពលោក។