សម្ព័ន្ធរដ្ឋអ៊ីស្លាមសម្លាប់ជនស៊ីវិល ៣០ នាក់នៅក្នុងការវាយឆ្មក់នៅម៉ាលី
បរទេស៖ក្រុមប្រដាប់អាវុធចម្រុះគាំទ្ររដ្ឋាភិបាលបានអះអាងកាលពីថ្ងៃសុក្រថា ជនស៊ីវិលរាប់សិបនាក់ត្រូវបាន “សម្លាប់រង្គាល” នៅក្នុងទីក្រុងភាគខាងជើងប្រទេសម៉ាលីដែលត្រូវបានវាយប្រហារដោយក្រុមជីហាដរាប់រយនាក់ដែលមានទំនាក់ទំនងជាមួយក្រុមរដ្ឋអ៊ីស្លាម។
ក្រុមជីវពល ‘វេទិកា’ បានអោយដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ពួកគេបានវាយប្រហារអ្នកស្រុក ប្លន់ហាង និងដុតបំផ្លាញស្តុកអាហារ” ដោយបន្ថែមថា យុទ្ធជនរបស់ខ្លួនបីនាក់បានស្លាប់នៅក្នុងជម្លោះនេះ។
អ្នកប្រយុទ្ធ ‘វេទិកា’ ចោទប្រកាន់ថាបានរកឃើញការបង្ហូរឈាមដ៏ធំបន្ទាប់ពីបានបញ្ជូនកម្លាំងត្រឡប់ទៅកាន់តំបន់ Gao ដែលជាចំណុចក្តៅសម្រាប់អំពើហឹង្សារបស់ពួកជីហាដ និងកងជីវពល។
មកទល់ពេលនេះមិនមាននរណាម្នាក់ចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារដែលគេចោទប្រកាន់នោះទេ។