ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចុះពិនិត្យស្ថានភាពផ្លូវ លូ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ក្នុងភូមិថ្លុកក្រវ៉ាន់ ដែលរងការយាយីដោយសារជំនន់ទឹកភ្លៀង
ភ្នំពេញ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យស្ថានភាពផ្លូវ លូ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ស្ថិតនៅក្នុងភូមិថ្លុកក្រវ៉ាន់ ឃុំបុស្សខ្នុរ ស្រុកចំការលើ ដែលបានរងការយាយីដោយសារជំនន់ទឹកភ្លៀងជាបន្តបន្ទាប់ប៉ុន្មានថ្ងៃមកនេះ។
ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានចាត់ឱ្យមន្ត្រីជំនាញ សហការជាមួយអាជ្ញាធរមូលដ្ឋាន នាំយកគ្រឿងចក្រ ដើម្បីកាយរំដោះទឹក និងធ្វើការរៀបចំប្រព័ន្ធលូបង្ហូរទឹកឱ្យបានត្រឹមត្រូវ ស្របទៅតាមបទដ្ឋានបច្ចេកទេស។