ឯកឧត្តម ជា ជេដ្ឋ អញ្ជើញសួរសុខទុក្ខ ឧបាសិកា គ្រុយ ឆេង ត្រូវជាម្តាយមីង
ភ្នំពេញ៖ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញសួរសុខទុក្ខ ឧបាសិកា គ្រុយ ឆេង ត្រូវជាម្តាយមីង ដែលមានជន្មាយុ ៩៧ឆ្នាំ ស្ថិតនៅភូមិស្រងែ ឃុំស្រងែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដោយបាននាំយកមកជូននូវគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនផងដែរ។