**ប្រធានាធិបតី Xi Jinping បានសង្កត់ធ្ងន់ថា គ្មានអ្នកឈ្នះក្នុងសង្គ្រាមពន្ធដារទេ**ឯកឧត្តម ច័ន្ទ សុភក្ត្រា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**សម្តេចប្រធានរដ្ឋសភា ចែករំលែកទ្រឹស្តីសន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន ដល់កិច្ចប្រជុំកំពូល២០២៥ របស់សហព័ន្ធសន្តិភាពសកល**ឯកឧត្តម​ ជា​ ប៉ោ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម​​ យឹម​ លាង និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម​ ជា​ ប៉ោ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក Xi Jinping ប្រធានរដ្ឋចិននឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម ម៉ាឡេស៊ី និងកម្ពុជា**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**បទវិភាគ៖ប្រទេសចិនឆ្លើយតបនឹងបញ្ហាប្រឈមនិងគាំពារសច្ចយុត្តិធម៌តាមរយៈ”ភាពនឹងនរ”របស់ខ្លួន**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ទៀ បាញ់ និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ស ខេង និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច គុយ សុផល និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ម៉ែន សំអន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ឃួន សុដារី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច សាយ ឈុំ និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេចពញាចក្រី ហេង សំរិន និងសម្ដេចធម្មវិសុទ្ធវង្សា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាជាមួយលោក Pedro Sanchez នាយករដ្ឋមន្ត្រីអេស្ប៉ាញ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**កិច្ចប្រជុំកំពូលពិភពលោក២០២៥ UPF ៖ សម្តេច ឃួន សុដារី អំពាវនាវឱ្យមានសកម្មភាពពហុភាគី ដើម្បីដោះស្រាយបញ្ហាប្រឈមសកល និងនិរន្តរភាពសន្តិភាពសកល**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ដាក់ឲ្យចូលនិវត្តន៍នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផៃ្ទ ២០រូប

បទអត្ថាធិប្បាយ៖ បុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរបង្កើតឱ្យមានសាមគ្គីភាពរវាងក្រុមគ្រួសារ និងសង្គមជាតិ


ភ្នំពេញ៖ គ្រាន់តែរដូវបុណ្យភ្ជុំបិណ្ឌបានឈានចូលមកដល់ ធ្វើឱ្យប្រជាពលរដ្ឋខ្មែរជាច្រើនបានបង្ហាញពីការនឹកស្រុកកំណើត នឹកដល់អនុស្សាវរីយ៍ដ៏សម្បូរបែបគ្រប់រសជាតិដែលដក់ជាប់ក្នុងដួងចិត្តរបស់ពួកគេ ជាពិសេសអ្នកមានស្រុកកំណើតឆ្ងាយៗ នៅតាមទីខេត្តជនបទជាដើម។ អ្វីដែលរិតតែញ៉ាំងឱ្យអារម្មណ៍ប្រជាពលរដ្ឋខ្មែរកាន់តែស្រណោះ និងនឹកស្រុកកំណើតនោះ គឺពេលឮបទចម្រៀងទាក់ទងទៅនឹងភ្ជុំបិណ្ឌ សំឡេងព្រះសង្ឃសូត្របរា និងទំនួញប្រេតជាដើម។ ផ្តើមចេញពីមនោសញ្ចេតនា និងសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា រួមផ្សំនិងការនឹករឮកជីដូនជីតា ម៉ែឪបងប្អូនមិត្តភក្តិសាច់ញាតិបែបនេះហើយ បានជំរុញឱ្យប្រជាជនកម្ពុជាទូទាំងប្រទេស រួមទាំងបងប្អូនជនជាតិខ្មែរដែលទៅរស់នៅឯនាយសមុទ្រផងដែរនោះកាន់តែចង់ចូលរួមបុណ្យភ្ជុំបិណ្ឌនេះ។
អ្នកជំនាញខាងប្រពៃណីទំនៀមទំលាប់ខ្មែរ និងជាមន្ត្រីជាន់ខ្ពស់ នៃក្រសួងធម្មការនិងសាសនាបានឱ្យដឹងថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌបានបង្ហាញឱ្យឃើញពីការសាមគ្គីភាពទាំងក្នុងរង្វង់ក្រុមគ្រួសារ និងសង្គមជាតិខ្មែរ ដោយបានផ្សាភ្ជាប់ទៅនឹងជំនឿលើព្រះពុទ្ធសាសនាតាំងពីបុរាណកាលមក។


ឯកឧត្តមញៀន ភឿនរដ្ឋលេខាធិការ នៃក្រសួងធម្មការនិងសាសនា និងជាសមាជិក គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិបានប្រាប់វិទ្យុមិត្តភាពកម្ពុជាចិនថា ពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ នៅកម្ពុជាមានរយៈពេល១៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃ០១រោចដល់ថ្ងៃ១៥រោចខែភទ្របទ។ ពិធីបុណ្យនេះមានអត្ថន័យជ្រាលជ្រៅក្នុងសង្គមខ្មែរតាំងពីបុរាណកាលមក ដើម្បីឧទ្ទិសកុសលផលបុណ្យជូនបុព្វការីជនដែលបានចែកឋានទៅកាន់បរមលោកមានឪពុក ម្តាយ ជីដូន ជីតាជាដើម និងបុព្វបុរសដែលបានពលីជីវិតដើម្បីប្រទេសជាតិ ។ ក្រៅពីនេះពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌក៏បានបង្ហាញឱ្យឃើញពីការរឹតចំណងសាមគ្គីភាពជួបជុំញាតិមិត្តនៅតាមទីវត្តអារាមដែលជាស្រុកកំណើតរៀងៗខ្លួន។
សំឡេង៖ « ជាប្រពៃណីគឺមានសាមគ្គីល្អណាស់ នៅស្រុកខ្មែរមានវត្តទាំងអស់៥១០៤វត្ត វត្តណាក៏គេមានធ្វើរាល់ថ្ងៃរហូត១៤ថ្ងៃ ដោយដាក់វេណគ្នា រៀបចំចង្ហាន់ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា រហូតល់ថ្ងៃ១៥រោចហៅថ្ងៃភ្ជុំធំ។ សាមគ្គីមួយទៀតបច្ចុប្បន្នរាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យឈប់សម្រាកពីការងារចំនួន៣ថ្ងៃ ដូច្នេះប្រជាពលដ្ឋគ្រប់ស្រទាប់វណ្ណៈមានឱកាសទៅលេងស្រុកកំណើតរៀងៗខ្លួន។ ពេលនោះហើយពួកគាត់បានជួបជុំក្រុមគ្រួសារយ៉ាងក្តីនឹករឭកមិនដែលខកខានឡើយ »។
ដោយឡែកបើនិយាយអំពីអត្ថន័យសាមគ្គីភាពវិញ គេសង្កេតឃើញនៅតាមស្រុកភូមិនានា មានលោកមេភូមិ អាចារ្យគណៈកម្មការវត្តបានរួមគ្នារៀបចំជាក្រុមវេណតាមភូមិចំនួន១៤វេណដើម្បីផ្គត់ផ្គង់ចង្ហាន់ព្រះសង្ឃ និងប្រមូលបច្ឆ័យសម្រាប់កសាងសមិទ្ធផលផ្សេងៗដូចជាកុដិលោក សាលាបាលី ព្រះវិហារ ឬផ្លូវថ្នល់នៅតាមតំបន់រៀងៗខ្លួន។ នៅតាមវេណកាន់បិណ្ឌនីមួយៗ ហើយចាស់ៗបានដឹកនាំក្មេងៗឱ្យទៅស្តាប់ ព្រះសង្ឃទេសនា នារពេលរាត្រីនៅតាមទីវត្តអារាម ដែលជាទីកំណើតរបស់ពួកគាត់។ មកដល់ត្រង់កន្លែងនេះ កាន់តែបញ្ជាក់ឱ្យឃើញកាន់តែច្បាស់នៃការរឹតចំណងសាមគ្គីភាពរវាងបងប្អូនកូនចៅ អ្នកភូមិ ដោយពួកគាត់បានជជែកកម្សាន្តធូស្បើយពីការហត់នឿយមួយចំណែក ហើយអ្នកខ្លះចែករំលែកបទពិសោធការងារ សួសុខទុក្ខគ្នាទៅវិញទៅមកជាដើម។ នៅក្នុងនោះដែរ គេក៏បានសង្កេតឃើញមានការចែករម្លែកនូវសម្ភារៈ ថវិកា ចំណីអាហារ ដល់មនុស្សចាស់ ជនដែលមានជីវភាពក្រក្សត់ខ្វះខាតក្នុងជីវភាពផងដែរ។
មកដល់ត្រង់ចំណុចនេះ ឯកឧត្តម ញៀន ភឿន រដ្ឋលេខាធិការ នៃក្រសួងធម្មការនិងសាសនាបានបញ្ជាក់ថា រដូវបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនេះ ជាពេលវេលាដ៏សំខាន់បំផុតសម្រាប់កូនប្រុសស្រី ក្នុងការទៅលេងឪពុកម្តាយជីដូនជីតានៅឯស្រុកកំណើតតាមបណ្តាខេត្តផ្សេងៗថែមទៀត។
ក្នុងន័យនេះ ឯកឧត្តម បានក្រើនរម្លឹកថា ជនប្រុសស្រីគ្រប់រូបត្រូវមានការភ្ញាក់រឭកខិតខំធ្វើបុណ្យទានជាមួយព្រះរស់ និងជាមួយព្រះសង្ឃដែលគង់នៅតាមទីអារាមដើម្បីឧទ្ទិសកុសលដល់មាតាបិតាជីដូនជីតាញាតកាទាំង៧សណ្តាណដែលបានបែកកាយរំលាយក្ខន្តទៅកាន់ឋានបរមសុខ។
សំឡេង៖ «ពេលទៅស្រុកកូនចៅត្រូវគោរពច្បាប់ចរាចរ មានការប្រុងប្រយ័ត្នខ្ពស់ ទៅឱ្យដល់ស្រុកឳពុកម្តាយ និងបងប្អូន ។ ទៅដល់ហើយត្រូវគោរពថ្វាយបង្គំអ្នកមានគុណ កុំផឹកស៊ីអុកឡុកទាស់ទែងបងប្អូននៅមុខម៉ែឪនាំឱ្យពួកគាត់ពិបាកចិត្ត ។ បើមានថវិកា ឬចំណីហារឆ្ងាញ់់ៗត្រូវលើកជូនគាត់ ហើយបន្តទៅធ្វើបុណ្យដើម្បីឧទ្ទិសកុសលដល់អ្នកមានគុណដែលបានស្លាប់ទៅឱ្យគាត់បានទទួលហូបនូវអាហារដែលកូនចៅបានវេរតាមរយៈព្រះសង្ឃ។ នេះជាភារកិច្ចដែលកូនចៅត្រូវធ្វើ»។

បើយោងតាមឯកសារផ្សេងៗ និងការលើកឡើងខាងលើនេះ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ពិតជាបញ្ជាក់កាន់តែច្បាស់ពីការតម្លៃនៃជាតិសាសន៍ខ្មែរ តាមរយៈរាប់អានគ្នា ការនឹករឭក ការចេះជួយចែករំលែកពីទុក្ខលំបាកគ្នាក្នុងគ្រាខ្វះខាត ព្រមទាំងបានបង្កើនចំណងមិត្តភាព សាមគ្គីភាពកាន់តែរឹងមាំ និងជំរុញឱ្យពុទ្ធបរិស័ទមានចិត្តជ្រះថ្លាលះបង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ អភិវឌ្ឍ ភូមិ ឃុំ កាត់បន្ថយអំពើហិង្សា សាងតែអំពើល្អ ដោយពួកជឿជាក់ថា ជីវិតមនុស្សស្លាប់ទៅមិនបានយកអ្វីទៅជាមួយនោះទេ ដូច្នេះមានតែអំពើល្អប៉ុណ្ណោះ ទើបធ្វើឱ្យចិត្តយើងស្ងប់ និងរស់នៅប្រកបដោយភាពសុខសាន្ត។
សូមបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះ គឺត្រូវនឹងថ្ងៃអាទិត្យទី១១ខែកញ្ញា រហូតដល់ថ្ងៃទី២៦ ខែកញ្ញាឆ្នាំ២០២២។ ទោះបីជាមានការរវល់មមាញឹកក្នុងភារកិច្ច និងរបរចិញ្ចឹមជីវិតយ៉ាងណាក្តី ក្នុងឱកាសនេះ ប្រជាពលរដ្ឋអ្នកកាន់ព្រះពុទ្ធសាសនា បានឆ្លៀតពេលវេលាយកចង្ហាន់ទេយ្យទានទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា យ៉ាងហោចណាស់ ក៏បាន១វត្តផងដែរ៕
(អត្ថបទ៖ លោកចេម វឌ្ឍនា វិទ្យុមិត្តភាពកម្ពុជាចិន)

អត្ថបទដែលជាប់ទាក់ទង