ការកើនឡើងតម្លៃថាមពលរបស់ចក្រភពអង់គ្លេស បង្កើនហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ច
អង់គ្លេស៖ជាមួយនឹងអតិផរណានៅកម្រិតខ្ពស់រយៈពេល ៤០ឆ្នាំលើសពី ១០% និងតម្លៃអគ្គិសនីកើនឡើង ៥៤% ក្នុងរយៈពេល ១២ខែដល់ខែកក្កដា អ្នកវិភាគបារម្ភថាចក្រភពអង់គ្លេសនឹងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចនាពេលខាងមុខជាមួយនឹងផលិតផលក្នុងស្រុកសរុបដែលកើនឡើងត្រឹមតែ ០.២% ក្នុងខែកក្កដា។
ការព្យាករណ៍ជាមធ្យមបានណែនាំថា ០.៤% នឹងត្រូវបានរំពឹងទុក ប៉ុន្តែអ្នកជំនាញក៏បានចង្អុលបង្ហាញផងដែរ ខែកក្កដា ដល់ខែកញ្ញា អាចនឹងឃើញសេដ្ឋកិច្ចធ្លាក់ចុះ បន្ទាប់ពីធ្លាក់ចុះ ០.១% នៅក្នុង Q2។
នាយករដ្ឋមន្ត្រី Liz Truss បានប្រកាសពីការចំណាយសាធារណៈចំនួន ១០០ពាន់លាន ₤ (១១៦ ពាន់លានដុល្លារ) ដើម្បីរក្សាតម្លៃថាមពលធ្លាក់ចុះ។ ទោះបីជាមានសញ្ញានៃសូចនាករសេដ្ឋកិច្ចធ្លាក់ចុះក៏ដោយ ធនាគារកណ្តាលអង់គ្លេសរំពឹងថានឹងដំឡើងអត្រាការប្រាក់ម្តងទៀតនៅថ្ងៃទី ២២ខែកញ្ញា។
អត្ថបទដោយៈសារ៉ាឌី