ឯកឧត្ដម ម៉ៅ ភិរុណ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាខេត្តកណ្ដាល លើកទី៤០ អាណត្តិទី៣
ភ្នំពេញ៖ ឯកឧត្ដម ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត លើកទី៤០ អាណត្តិទី៣ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលខេត្ត ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយកទីចាត់ការ អង្គភាពចំណុះរដ្ឋបាលខេត្ត និងមន្ត្រីពាក់ព័ន្ធសរុបចំនួន ៨៦នាក់។
កិច្ចប្រជុំនេះបានធ្វើឡើង នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ នៅសាលាខេត្តកណ្តាល ៕