អភិបាលខេត្តព្រៃវែង និងលោកជំទាវ ផ្ញើសារលិខិតរំលែកទុក្ខ ជូនលោកជំទាវ ឈន ចន្ថាលា ចំពោះមរណភាពឯកឧត្តម ហ៊ឹម សុផល សមាជិកក្រុមប្រឹក្សាខេត្ត
ភ្នំពេញ៖ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមចូលរួមរំលែកមរណៈទុក្ខយ៉ាងក្រៀមក្រំ ជូនលោកជំទាវ ឈន ចន្ថាលា ព្រមទាំងក្រុមគ្រួសារ ចំពោះ មរណភាពរបស់ ឯកឧត្តម ហ៊ឹម សុផល សមាជិកក្រុមប្រឹក្សាខេត្ត ដែលឯកឧត្តមបានទទួលមរណភាព នៅថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ កាលពីវេលាម៉ោង ១២:១៥នាទីថ្ងៃត្រង់ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ក្នុងជន្មាយុ ៦៦ឆ្នាំ ដោយរោគាពាធ។
ឯកឧត្ដម ជា សុមេធី ក៏សូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយលើលោក ជួយដឹកនាំដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ហ៊ឹម សុផល សូមទៅសោយសុខក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕