អភិបាលខេត្តក្រចេះ អមដំណើរ ឯកឧត្តមទេសរដ្ឋមន្រ្ដី គន់ គីម អញ្ជើញចុះពិនិត្យទីទួលសុវត្ថិភាព ស្ថិតក្នុងឃុំបុសលាវ ស្រុកចិ្រតបុរី
ភ្នំពេញ៖ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងឯកឧត្តម ដួង ពៅ អភិបាលរងខេត្ត នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ នេះ បានអញ្ជេីញអមដំណើរ ឯកឧត្តមទេសរដ្ឋមន្រ្ដី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អញ្ជើញចុះពិនិត្យទីទួលសុវត្ថិភាព ស្ថិតក្នុងឃុំបុសលាវ ស្រុកចិ្រតបុរី ខេត្តក្រចេះ។