នាយឧត្ដមសេនីយ៍ ជួន សុវណ្ណ ដឹកនាំមន្ត្រីរាជការអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រារព្ឋពិធីបុណ្យកាន់បិណ្ឌទី៥ នៅវត្តបទុមវត្តី
ភ្នំពេញ៖ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ជួន សុវណ្ណ អនុប្រធាន តំណាងឯកឧត្តម នាយឧត្ដមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកជំទាវ នៅល្ងាចថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២២ បានដឹកនាំមន្ត្រីរាជការអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបងប្អូនញាតិមិត្តពុទ្ធសាសនូបត្ថម្ភប្រារព្ឋពិធីបុណ្យកាន់បិណ្ឌទី៥ នៅវត្តបទុមវត្តី ដើម្បីឧទ្ទិសមគ្គផលជូនចំពោះដួងវិញ្ញាណក្ខ័ន្ធបុព្វការីជនទាំងឡាយមាន មាតា បិតា ជីដូនជីតា ញាតិការទាំងប្រាំពីរសណ្ដាន ដែលបានបែកកាយរំលាយក្ខ័ន្ឋនិងឧទ្ទិសជូនចំពោះដួងវិញ្ញាណក្ខ័ន្ធវីរៈយុទ្ឋជន វីរៈយុទ្ឋនារី ដែលបានបូជាជីវិតក្នុងបុព្វហេតុ ការពារជាតិ មាតុភូមិ ។