នៅប្រទេសអេស្ប៉ាញ ដោយសាតែវិបត្តិ និងអតិផរណា គ្រួសារដែលមានចំណូលទាបពុំអាចទិញអាហារដែលមានសុខភាពល្អ បានទេ
អេស្ប៉ាញ៖យោងតាមលោក El Mundo បញ្ហានៅក្នុងសេដ្ឋកិច្ចបាននាំឱ្យដឹងការពិតថា”ទឹកដោះគោ ស៊ុត បន្លែ និងនំប៉័ង” បានឡើងថ្លៃជាងបង្អែម នំ និងភេសជ្ជៈដល់ទៅបីដង។
ជាលទ្ធផល គ្រួសារដែលមានប្រាក់ចំណូលទាបកំពុងប្តូរទៅប្រើប្រាស់ផលិតផលណាដែលមានតម្លៃថោក ហើយមិនសូវផ្តល់ដលើសុខភាពល្អឡើយ ដែលធ្វើឲ្យគ្រូពេទ្យក្នុងស្រុកមានការព្រួយបារម្ភ៖ “ហានិភ័យនៃការកើនឡើងនៃជំងឺជាច្រើន ប្រភេទ.រួមទាំងជំងឺធាត់ក៏កើនឡើងផងដែរ។
មុននេះ ការស្ទង់មតិដែលធ្វើឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវសង្គមវិទ្យា(ក្រោមរដ្ឋាភិបាល) នៃប្រទេសនេះ បានបង្ហាញថា ជាង ៨៥% នៃជនជាតិអេស្ប៉ាញមានការព្រួយបារម្ភអំពីផលវិបាកនៃវិបត្តិនៅអ៊ុយក្រែនសម្រាប់សេដ្ឋកិច្ចរបស់ពួកគេ។
អ្នក ស្រុក ផ្ទាល់ បានអោយដឹង ថា “ចំណាយលើការ រស់ នៅ បាន ឡើង ថ្លៃ យ៉ាង ហោច ណាស់ ៣០% ខណៈ ប្រាក់ ឈ្នួល នៅ ដដែល” ។
អត្ថបទដោយៈសារ៉ាឌ