ឯកឧត្តមទេសរដ្ឋមន្ត្រី ឆាយ ថន ផ្ញើសាររំលែកទុក្ខជូនលោកជំទាវ ហេង ខាំពង្ស ចំពោះមរណភាព ឯកឧត្តម ប៊ូ ឡាំ តំណាងរាស្ត្រមណ្ឌលរតនគីរី
ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានផ្ញើសាររំលែកទុក្ខជូនចំពោះលោកជំទាវ ហេង ខាំពង្ស ចំពោះមរណភាព ឯកឧត្តម ប៊ូ ឡាំ តំណាងរាស្ត្រមណ្ឌលរតនគីរី និងជាសមាជិកគណៈកម្មការទី៤ នៃរដ្ឋសភា ដែលបានទទួលអនិច្ចកម្ម នាថ្ងៃថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១២:១២ នាទីថ្ងៃត្រង់ ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ។