នាយឧត្តមសេនីយ៍ គន់ គីម អញ្ជើញប្រកាសទទួលស្គាល់ឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ជាប្រធានគណៈកម្មាធិការ និងជាប្រធានគណៈអចិន្រ្តៃយ៍ គណៈការសមាគមនអតីតយុទ្ធជនកម្ពុជា ខេត្តក្រចេះ
ភ្នំពេញ៖ ស្នងការនគរបាលខេត្តក្រចេះ ឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ត្រូវបានប្រកាសទទួលស្គាល់ជាប្រធានគណៈកម្មាធិការ និងជាប្រធានគណៈអចិន្រ្តៃយ៍គណៈការសមាគមនអតីតយុទ្ធជនកម្ពុជាខេត្តក្រចេះ ជំនួសលោកឧត្តមសេនីយ៍ទោ លន់ សុផាត ដែលត្រូវផ្លាស់ប្តូរភារកិច្ច ។
ពិធីប្រកាសបានធ្វើឡើងនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ៕