លោកជំទាវ ចាន់ សុទ្ធាវី ជួបពិភាក្សាការងារជាមួយ ប្រធានអង្គការមូលនិធិហិរញ្ញវត្ថុអន្តរជាតិ ប្រចាំនៅកម្ពុជា
ភ្នំពេញ៖ លោកជំទាវ ចាន់ សុទ្ធាវី រដ្ឋលេខាធិការប្រចាំការនៃក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្រ្តីអមដោយ ថ្នាក់ដឹកនាំ នៃក្រសួងយុត្តិធម៌ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូអង្គការ IMF ដឹកនាំដោយលោក Alasdair Scott ជាប្រធានបេសកកម្មទទួលបន្ទុកប្រទេសកម្ពុជា។
នៅក្នុងកិច្ចជំនួបនោះ ជាបឋមប្រតិភូអង្គការ IMF បានជម្រាបជូនអំពីគោលបំណងនៃបេសកកម្មរបស់ខ្លួន ដែលផ្តោតជាសំខាន់លើការលើកកម្ពស់អភិបាលកិច្ចល្អ ។ បន្ទាប់មក ភាគីទាំងពីរបានពិភាក្សា លើការជំរុញប្រសិទ្ធភាពនៃការអនុវត្តច្បាប់, ការអនុវត្តតួនាទី និងសិទ្ធិអំណាចរបស់ស្ថាប័នតុលាការ និងការចូលរួមរបស់ក្រសួងយុត្តិធម៍ លើការប្រយុទ្ធប្រឆាំងអំពើពុករលួយ។
ជាចុងក្រោយ គណៈប្រតិភូ IMF បានធ្វើការកត់សម្គាល់អំពីវឌ្ឍនភាពការងារ ជាច្រើនរបស់ក្រសួងយុត្តិធម៌ ដែលខិតខំសម្រេចបានចេញជាលទ្ធផល នាពេលកន្លងមក ៕