ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី និងពុទ្ធបរិស័ទ អញ្ជើញចូលរួមបុណ្យកាន់បិណ្ឌវេនទី៥ នៅវត្តព្រះពុទ្ធមណ្ឌលគិរី
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី និងឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត ប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត និងពុទ្ធបរិស័ទជិតឆ្ងាយ បានអញ្ជើញបុណ្យកាន់បិណ្ឌវេនទី៤ និងនាំយកទេយ្យវត្ថុ និងគ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួន ប្រគេនព្រះសង្ឃដែលរងចាំព្រះវស្សា នៅវត្តព្រះពុទ្ធមណ្ឌលគិរី(ហៅវត្តលើ) ស្ថិតនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។