អភិបាលខេត្តកំពង់ស្ពឺ ចុះពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀង ស្ថិតនៅឃុំព្រះនិព្វាន ស្រុកគងពិសី ដែល ជន់លិចផ្ទះប្រជាពលរដ្ឋ
ភ្នំពេញ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារ មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ចុះពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀង ស្ថិតនៅឃុំព្រះនិព្វាន ស្រុកគងពិសី ដែលបង្កឲ្យមានការជន់លិចផ្ទះបងប្អូនប្រជាពលរដ្ឋចំនួន៣៧ខ្នង។