នាយករដ្ឋមន្ត្រីកម្ពុជា បញ្ចេញនូវរឿងសម្ងាត់ប្រមាណ ៧០-៨០% ដែលមនុស្សភាគច្រើនមិនបានដឹង
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ចេញ នូវរឿងសម្ងាត់ប្រមាណ ៧០ទៅ៨០ភាគរយ ដែល
មនុស្សភាគច្រើនមិនបានដឹង ហើយសម្ដេចយល់ថា ចាំបាច់ត្រូវបញ្ចេញឱ្យដឹងនាពេលនេះ ។
ខាងក្រោមនេះជាសាររបស់សម្ដេចតេជោ ហ៊ុន សែន សរសេរលើបណ្ដាញសង្គមហ្វេសប៊ុក ក្នុងន័យដើមទាំងស្រុងដូចខាងក្រោម៖
«ដល់ពេលដែលត្រូវបញ្ចេញនូវរឿងរ៉ាវ មួយចំនួនដែលមនុស្សភាគច្រើនមិនបានដឹង។ ឯកឧត្តមកែវ បាភ្នំ ប្រធានគណៈស្រាវជ្រាវប្រវត្តិសាស្រ្ត គណបក្សប្រជាជននិងជារដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រីបានសរសេរ
សៀវភៅមួយក្បាលដែលមានចំនួន៦០១ទំព័រ។ សៀវភៅនេះបានបញ្ចេញនូវរឿងសម្ងាត់ប្រមាណ ៧០ទៅ៨០ភាគរយដែល
មនុស្សភាគច្រើនមិនបានដឹងដែលខ្ញុំយល់ថាចាំបាច់ត្រូវបញ្ចេញឱ្យដឹងនាពេលនេះ។ ខ្ញុំកំពុងឱ្យបោះពុម្ភចំនួន ៥ម៉ឺនច្បាប់និង
ចាត់ចែងឱ្យមានការបកប្រែជាភាសាអង់គ្លេសដើម្បីឱយមិត្តភក្តិរបរទេសបានផងដែរ។ ជូនភ្ជាប់ជាមួយនូវរូបភាពសៀវភៅ»៕