ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមកម្មវិធី «ភ្ជុំបិណ្ឌ៖ តោះទៅវេចនំអន្សមរួមគ្នា»
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួមក្នុងកម្មវិធី «ភ្ជុំបិណ្ឌ៖ តោះទៅវេចនំអន្សមរួមគ្នា» នៅទីស្នាក់ការ ស.ស.យ.ក. រាជធានីភ្នំពេញ អគារខេមរានី នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អនុប្រធាន ស.ស.យ.ក. សមាជិក សមាជិកា ស.ស.យ.ក. និងសាធារណជន ក្នុងបរិយាកាសដ៏សែនរីករាយ។
កម្មវិធីនេះប្រារព្ធឡើងក្នុងគោលបំណងរំលឹក និងបង្កើតអនុស្សាវរីយ៍ បង្កើនមិត្តភាព សាមគ្គីភាព បំផុសស្មារតីចូលរួមថែរក្សាប្រពៃណីទំនៀមទម្លាប់ដល់យុវជនជំនាន់ក្រោយ រួមទាំងបង្កើតឱកាសជួបជុំមហាគ្រសារខ្មែរនាឪកាសពិធីបុណ្យកាន់បិណ្ឌ។ ទន្ទឹមនឹងនេះ ក៏មានការចែករំលែករបៀបវេចនំខ្មែរ និងកម្មវិធីកម្សាន្ដសប្បាយនានាបែបប្រពៃណីខ្មែរដល់អ្នកចូលរួមកម្សាន្ដសប្បាយ។
សូមអញ្ជើញចូលរួមដោយសេរី នៅអាគាខេមរានី ដោយកម្មវិធីនេះនឹងបើកអោយសាធារណជនចូលរួមនៅរសៀលនេះពីម៉ោង ២:០០ ដល់ម៉ោង ៤:០០ រសៀល និងថ្ងៃទី ១៧ ១៨ ខែសីហា ឆ្នាំ ២០២២ ចាប់ពីម៉ោង ៩:០០ នាទីព្រឹក រហូតដល់ម៉ោង៤ រសៀល ៕