លោកជំទាវ ចាន់ សុទ្ធាវី ដឹកនាំកិច្ចប្រជុំ ពិនិត្យសម្រចលើការស្នើសុំដំឡើងថ្នាក់ និងឋានន្តរស័ក្តិ របស់ចៅក្រម ព្រះរាជអាជ្ញា តាមវេនអតីតភាព និងតាមកម្រិតសញ្ញាបត្រ សម្រាប់ឆ្នាំ២០២២
ភ្នំពេញ៖ លោក ជំទាវ ចាន់ សុទ្ធាវី រដ្ឋលេខាធិការប្រចាំការ និង ជាប្រធានគណៈកម្មការដំឡើងថ្នាក់ និងឋានន្តរស័ក្តិ សម្រាប់ចៅក្រម និងព្រះរាជអាជ្ញា នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ សម្រេចទៅលើការស្នើសុំដំឡើងថ្នាក់ និងឋានន្តរស័ក្តិ របស់ចៅក្រម ព្រះរាជអាជ្ញា តាមវេនអតីតភាព និងតាមកម្រិតសញ្ញាបត្រ សម្រាប់ឆ្នាំ២០២២ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ជាអនុប្រធាន សមាជិក និងក្រុមជំនួយការ សរុបចំនួន ២៨៩រូប ។