អភិបាលខេត្តកំពង់ឆ្នាំង ចុះពិនិត្យដើម្បីរៀបចំកែលម្អសោភ័ណភាព និងបំពាក់ភ្លើងបំភ្លឺបន្ថែម នៅសួនច្បារវិមានឯករាជ្យ នាគបាញ់ទឹក សួនច្បារដំរីស និងទីតាំងមួយចំនួនទៀត ក្នុងក្រុងកំពង់ឆ្នាំង
ភ្នំពេញ៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយអភិបាលរងខេត្ត នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារចុះពិនិត្យដើម្បីរៀបចំកែលម្អសោភ័ណភាព និងបំពាក់ភ្លើងបំភ្លឺបន្ថែមនៅសួនច្បារវិមានឯករាជ្យ នាគបាញ់ទឹក សួនច្បារដំរីស និងទីតាំងមួយចំនួនទៀតក្នុងក្រុងកំពង់ឆ្នាំង សម្រាប់ត្រៀមអបអរបុណ្យឆ្លងឆ្នាំសកល បងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្ត និងដើរហាត់ប្រាណបានកាន់តែរីករាយស្រស់ស្រាយថែមទៀត។
ខេត្តកំពុងសិក្សារៀបចំបង្កើតសួនច្បារថ្មីបន្ថែមទៀត ជូនបងប្អូនប្រជាពលរដ្ឋ។