ប្រតិភូរដ្ឋបាលខេត្តមណ្ឌលគីរី អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ប៊ូ ឡាំ
ភ្នំពេញ៖ គណៈប្រតិភូរដ្ឋបាលខេត្តមណ្ឌលគីរី ដឹកនាំដោយ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគីរី និងឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគីរី នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ប៊ូ ឡាំ តំណាងរាស្រ្តមណ្ឌលខេត្តរតនគិរី និងជាសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា ដែលបានទទួលមរណភាព នៅថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១២:១២នាទីថ្ងៃត្រង់ ក្នុងជន្មាយុ៦៧ ឆ្នាំ ដោយរោគាពាធ ដែលពិធីនេះធ្វើឡើងនៅគេហដ្ឋាន ឯកឧត្តម ប៊ូ ឡាំ ស្ថិតនៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
ក្នុងសមានទុក្ខដ៏ក្រៀមក្រំនោះ រដ្ឋបាលខេត្តមណ្ឌលគីរី បានជូនលិខិតចូលរួមមរណទុក្ខ ជូនលោកជំទាវ ហេង ខាំប៉ុង និងក្រុមគ្រួសារ និងបានឧទ្ទិសកុសលផលបុណ្យជូនវិញ្ញាណក្ខន្ធសព ឯកឧត្តម ប៊ូ ឡាំ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕