ឯកឧត្តម សក់ សេដ្ឋា ដឹកនាំកិច្ចប្រជុំក្រុមមន្ត្រីជាន់ខ្ពស់កម្ពុជា-ថៃ និង កិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនលើកទី៧
ភ្នំពេញ៖ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃកម្ពុជា និង ជាប្រធានក្រុមមន្ត្រីជាន់ខ្ពស់កម្ពុជា និង ឯកឧត្តម សុទ្ធិភុង ជុនចារើន លេខាធិការអចិន្ត្រៃយ៍ក្រសួងមហាផ្ទៃថៃ និងជាប្រធានក្រុមមន្ត្រីជាន់ខ្ពស់ថៃ បានដឹកនាំកិច្ចប្រជុំក្រុមមន្ត្រីជាន់ខ្ពស់កម្ពុជា-ថៃ និង កិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃលើកទី៧។
កិច្ចប្រជុំនេះបានធ្វើឡើង នៅព្រឹកថ្ងៃសុក្រទី១៦ ខែកញ្ញា ឆ្នាំ២០២២ តាមប្រព័ន្ធវីដេអូពីចម្ងាយ និងក៏មានការអញ្ជើញចូលរួមផងដែរពីឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ៕