ឯកឧត្តម ជាម ប៉េអា ចុះសួរសុខទុក្ខប្រជាពលរដ្ឋឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ក្នុងថ្ងៃកាន់បិណ្ឌទី៦
ភ្នំពេញ៖ ឯកឧត្តម ជាម ប៉េអា តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង និងជាសមាជិកគណៈកម្មការទី៥ នៃរដ្ឋសភា នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង និងចូលរួមកាន់បិណ្ឌវេនទី៦ នៅវត្តព្រៃដើមថ្នឹងខាងជើង។
នៅក្នុងឱកាសនោះ ឯកឧត្តម តំណាងរាស្រ្ត បានអញ្ជើញចុះសាកសួរទុក្ខប្រជាពលរដ្ឋ លោកគ្រូបង្រៀន និងគណៈកម្មការវត្តព្រៃដើមថ្នឹងខាងត្បូង ចំនួន ៥គ្រួសារ ដោយបានឧបត្ថម្ភសម្ភារៈ និងថវិកាចំនួន ៣០ម៉ឺនរៀល។
ដោយឡែក ឯកឧត្តមតំណាងរាស្រ្ត ក៏បានប្រគេនបច្ច័យព្រះលេខាអនុគុណស្រុក សាន់ឡេចំនួន ១០ម៉ឺនរៀល សម្រាប់រៀបចំចង្ហាន់ដល់សិស្សគុណ ពុទ្ធិកបឋមសិក្សា៣៥អង្គ ហើយក៏បានចូលរួមវេនកាន់បិណ្ឌ វត្តព្រៃដើមថ្នឹងខាងជើង ចំនួន ៤០ម៉ឺនររៀល ដែលមានប្រជាពលរដ្ឋចូលរួមចំនួន ១២០នាក់៕