ឯកឧត្តម អ៊ុយ រី និងលោកជំទាវ ម៉េត រ៉ាវីចិត្រ សុខ លូ អញ្ជើញរាប់បាតឆ្លងបិណ្ឌវេនទី៦ នៅវត្តធម្មិការាម ហៅវត្តដំណាក់ហ្លួង ក្នុងក្រុងបាត់ដំបង
ភ្នំពេញ៖ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ ម៉េត រ៉ាវីចិត្រ សុខ លូ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្រ្ដីរាជការ មន្ទីរ អង្គភាពជុំវិញខេត្ត និងក្រុមគ្រួសារ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញចូលរួមពិធីរាប់បាតឆ្លងបិណ្ឌវេនទី៦ (វេនបិណ្ឌរបស់រដ្ឋបាលខេត្តបាត់ដំបង) នៅវត្តធម្មិការាម ហៅវត្តដំណាក់ហ្លួង ស្ថិតក្នុងសង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ៕