ឯកឧត្តម ម៉ៅ ធនិន ដឹកនាំគណៈអភិបាលខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញ លើកទី៤០ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣
ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំគណៈអភិបាលខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញ លើកទី៤០ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត។
កិច្ចប្រជុំដើម្បីពិនិត្យ និងអនុម័តលើ៖
១.របៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី៤០ របស់ក្រុមប្រឹក្សាខេត្ត
២.កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៣៩ របស់ក្រុមប្រឹក្សាខេត្ត ៣.របាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២២ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត
៤.ផែនការថវិកាឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកំពត
៥.ការបែងចែតតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងារ ជូនគណៈអភិបាល ខេត្តកំពត
៦. សេចក្តីផ្សេងៗ ។