ឯកឧត្តម អភិបាលខេត្តក្រចេះ បានអញ្ចើញដឹកនាំកិច្ចប្រជុំបន្ទាន់ ពាក់ពន្ធ័នឹងការងារសន្តិសុខ ពិសេសវិធានការបង្ក្រាបល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទនៅទូទាំងខេត្ត
ភ្នំពេញ៖ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត នារសៀលថ្ងៃសៅរ៍ ៧រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់ ពាក់ព័ន្ធនឹងការងារសន្តិសុខ ពិសេសវិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅទូទាំងខេត្ត ។