ចិន ត្រៀម យក កោះ តៃវ៉ាន់ នៅ ឆ្នាំ ២០២៧ – CNN អះអាង ដោយ ដកស្រង់ សម្តី របស់ CIA
ចិន÷នាយករង CIA លោក David Cohen បានអោយដឹងថា ប្រធានាធិបតីចិន Xi Jinping ចង់ឱ្យយោធារបស់គាត់មានសមត្ថភាពដណ្តើមយកកោះតៃវ៉ាន់នៅឆ្នាំ ២០២៧ នេះបើយោងតាមអ្នកឆ្លើយឆ្លងព័ត៌មាន CNN ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Cohen ត្រូវបានគេរាយការណ៍ថា. “ទីភ្នាក់ងារនេះនៅតែជឿជាក់ថាប្រទេសចិនចង់បានការបង្រួបបង្រួមដោយសន្តិភាពជាមួយកោះនេះ” ។
លោក Lillis បានដកស្រង់សម្តីលោក Cohen ថា “គាត់មិនបានសម្រេចចិត្តធ្វើរឿងនោះទេ ប៉ុន្តែគាត់បានស្នើឱ្យយោធារបស់គាត់ដាក់ទឹសដៅលើទីតាំងមួយដែលច្បាស់លាស់ ថា ប្រសិនបើមានការចាំបាច់គឺយើងអាចធ្វើ វា(រំដោះតៃវ៉ាន់ដោយប្រើកងទ័ព) បានទោះស្ថិតក្នុងកាលទេសណាក៏ដោយគឺយើងនឹងអាចធ្វើបាន” ។ “[សហគមន៍ស៊ើបការណ៍] អ្វីទាំងមូលដែលធ្វើឲ្យមានចំណាប់អារម្មណ៍របស់ Xi ចំពោះតៃវ៉ាន់គឺការគ្រប់គ្រងតៃវ៉ាន់តាមរយៈមធ្យោបាយសន្តិវិធីដែលមិនមែនប្រើយោធានោះទេ។”