រុស្ស៊ី សាកល្បងកាំជ្រួចប្រឆាំងនាវាក្នុងបេសកកម្ម អាក់ទិក
រុស្សី÷ប្រទេសរុស្ស៊ីបានធ្វើសមយុទ្ធបាញ់គ្រាប់ពិតជាមួយនឹងកាំជ្រួចប្រឆាំងនាវា Granit និង Oniks នៅក្នុងតំបន់ជុំវិញឧបទ្វីប Chukotka ដែលជាផ្នែកខាងជើងឆៀងខាងកើតបំផុតរបស់ប្រទេស។សមយុទ្ធនេះ ក៏មានការបាញ់បង្ហោះពី Chukotka ដោយប្រព័ន្ធប្រឆាំងនាវា Bastion ផងដែរ។យោងតាមយោធារុស្ស៊ី គ្រាប់ផ្លោងបានវាយប្រហារគោលដៅទ័ពជើងទឹកក្លែងធ្វើរបស់ពួកគេដោយជោគជ័យនៅចម្ងាយ ៣០០ គីឡូម៉ែត្រ (១៨៦ ម៉ាយ) ។