ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បំពេញការងារនាភូមិសាស្រ្តស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ
ភ្នំពេញ៖ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលនាល្ងាចថ្ងៃសៅរ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដំណើរដោយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុមការងារថ្នាក់ខេត្ត ក្រុមការងារស្រុក បានអញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅប្រឡាយព្រែកសឿ ឃុំសឿ ភូមិប្រឡាយចារ៍ ឃុំចំណោម និងបន្តពិនិត្យអនុវិទ្យាល័យរហាត់ទឹក និងសំណង់ពោធិពីរដើម ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ៕