ស្លាប់២៧នាក់ និងរបួស២០នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅប្រទេសចិន
ចិន÷មនុស្សចំនួន ២៧ នាក់បានស្លាប់ និង ២០ នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីរថយន្តក្រុងមួយបានក្រឡាប់នៅក្នុងខេត្ត Guizhou ភាគនិរតីនៃប្រទេសចិនកាលពីព្រឹកថ្ងៃអាទិត្យ។
ការិយាល័យសន្តិសុខសាធារណៈរបស់ខោនធីបានអោយដឹងថា រថយន្តក្រុងដែលមានមនុស្ស ៤៧ នាក់នៅលើនោះបានរត់នៅលើកំណាត់ផ្លូវហាយវេមួយក្នុងសង្កាត់ស្វយ័ត Sandu Shui នៅពេលដែលគ្រោះថ្នាក់បានកើតឡើង។