ក្រុមហ៊ុនផលិតរថយន្ត EV របស់ចិន NIO ប្រកាសពីការដឹកជញ្ជូនលើកទី ១ នៃស្ថានីយ៍ប្តូរថ្មពីរោងចក្រនៅប្រទេសហុងគ្រី
ចិន÷ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន (EV) NIO បានប្រារព្ធពិធីនៅទីក្រុង Biatorbagy ប្រទេសហុងគ្រីកាលពីថ្ងៃសុក្រ ចំពោះការបញ្ជូនស្ថានីយផ្លាស់ប្តូរថ្មដំបូងដែលផលិតដោយរោងចក្រថាមពលអឺរ៉ុបរបស់ខ្លួន ដែលជារោងចក្រក្រៅប្រទេសដំបូងរបស់ NIO ។ស្ថានីយ៍នេះនឹងត្រូវបញ្ជូនទៅប្រទេសអាល្លឺម៉ង់។NIO នឹងផ្គត់ផ្គង់ស្ថានីយ៍ផ្លាស់ប្តូរថ្មទៅកាន់បណ្តាញអ៊ឺរ៉ុបទាំងមូលរបស់ខ្លួនពីរោងចក្រថ្មីទំហំ ១០,០០០ ម៉ែត្រការ៉េ ដែលមានទីតាំងនៅ Biatorbagy ចម្ងាយ ២០ គីឡូម៉ែត្រភាគខាងលិចទីក្រុង Budapest ។
លោក Liu Bo ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំប្រទេសហុងគ្រី បានអោយដឹងនៅក្នុងព្រឹត្តិការណ៍នោះថា បរិយាកាសធុរកិច្ចល្អរបស់ហុងគ្រីបានលើកទឹកចិត្តដល់ការវិនិយោគបរទេស ដោយបង្ហាញក្តីសង្ឃឹមក្នុងការបន្តកិច្ចសហប្រតិបត្តិការរវាងចិន និងហុងគ្រីក្នុងវិស័យបៃតង។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនបានឱ្យដឹងថា នៅក្នុងឆមាសទីពីរនៃឆ្នាំនេះ សេវាកម្មថាមពល និងផលិតផលយានយន្តដ៏ទូលំទូលាយរបស់ NIO នឹងមានលក់នៅក្នុងប្រទេសអាល្លឺម៉ង់ ហូឡង់ ស៊ុយអែត និងដាណឺម៉ាក។