ឯកឧត្ដម សរ ចំ រុង សមាជិក គណៈកម្មការ ទី២ នៃរដ្ឋសភា អញ្ជើញចូលរួមក្នុងពិធីសូត្រមន្តកាន់បិណ្ឌ នៅវត្តប្រជុំនទី ហៅវត្តក្រពើហា
ភ្នំពេញ៖ ឯកឧត្ដម សរ ចំ រុង តំណាងរាស្ត្រមណ្ឌលខេត្តក្រចេះ និងជាប្រធាន គណៈកម្មការ ទី ១ នៃរដ្ឋសភា និងឯកឧត្ដម ស៊ូ ភិរិន្ទ តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ និងសមាជិក គណៈកម្មការ ទី២ នៃរដ្ឋសភា នៅរសៀល ថ្ងៃ ទី១៨ ខែកញ្ញា ឆ្នាំ ២០២២ បាន អញ្ជើញចូលរួមក្នុងពិធីសូត្រ មន្ត កាន់បិណ្ឌ វេនទី៩ នៅវត្តប្រជុំនទី ហៅវត្តក្រពើហា ស្ថិតនៅក្នុងសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ក្នងឱកាសនោះ ឯកឧត្ដម សរ ចំ រុង និងឯកឧត្ដម ស៊ូ ភិរិន្ទបាននាំយកនូវទេយ្យវត្ថុ និងបច្ច័យមួយចំនួន វេរប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តប្រជុំនទី ហៅវត្តក្រពើហា ដើម្បីជូនបុណ្យកុសលដល់បងប្អូនប្រជាជនទាំងអស់ ប្រកបដោយសេចក្តីសុខ និងចិត្តជ្រះថ្លាទទួលបុណ្យកុសល និងសូមឧទ្ទិសនូវផលាអានិសង្ឃជូនដល់វិញ្ញាណក្ខន្ធអ្នកស្នេហាជាតិគ្រប់ជំនាន់ ដែលបានបូជាជីវិតដេីម្បីជាតិមាតុភូមិ និងប្រជាជនខ្មែរ រួមទាំងជីដូន ជីតា មាតា បិតា ញាតិការទាំង៧សណ្តានសូមអោយវិញាណក្ខន្ធលោកទាំងអស់បានទៅកាន់ទីបរមសុខ សុគតិភព ៕