អភិបាលរាជធានីភ្នំពេញ ចុះសំណេះសំណាលសួរសុខទុក្ខ ចែកអំណាយជូនកងកម្លាំង និងមន្ត្រីការិយាល័យ បង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងនាំយកអំណាយ ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនដល់កងកម្លាំងចំនួន ១៤៥នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន៤០០.០០០រៀល អង្ករចំនួន២៥គីឡូក្រាម មីចំនួន១កេសតូច ទឹកស៊ីអ៉ីវចំនួន១យួរ ទឹកសុទ្ធចំនួន០២កេស ត្រីខចំនួន០១យួរ ចែកជូនមន្ត្រីការិយាល័យ បង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ឯកឧត្តម អភិបាល បានកោតសរសើដល់ការលះបង់ ទាំងកម្លាំងកាយ ចិត្ត ទទួលខុសត្រូវខ្ពស់ចំពោះតួនាទីភារកិច្ចរបស់ខ្លួន ក្នុងការចេញជួយសង្គ្រោះ ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា នៅពេលមានអគ្គិភ័យកើតមានឡើង ។
ក្នុងពិធីនេះដែរ ក៏មានការអញើញចូលរួមពីលោកអភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ អភិបាលខណ្ឌ លោកស្នងការរង លោកនាយការិយាល័យ លោកនាយផ្នែក និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ៕