ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា អញ្ជើញចុះសួរសុខទុក្ខអតីតយុទ្ធជន និងគ្រួសារក្រីក្រ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន រួមជាមួយ ប្រជាពលរដ្ឋក្រីក្រ ដែលអ្នកទាំងអស់នោះកំពុងសម្រាក ព្យាបាលជម្ងឺនៅក្នុងមន្ទីរពេទ្យ១៦ មករាខេត្តព្រះវិហារ ។
ក្នុងពេលចុះសួរសុខទុក្ខនេះ ឯកឧត្តម ប្រធាន បានឧបត្ថម្ភថវិកា និងសម្ភារៈមួយចំនួនដូចជា :
១-អតីតយុទ្ធជន ឈ្មោះ សាយ ម៉ុនថុន ភេទប្រុស អាយុ៦៥ឆ្នាំ ជានិវត្តជន ទទួលបានថវិកា ៣០ម៉ឺនរៀល មី២កេស ទឹកដោះគោឆៅ២ឡូ បាកាស១កេស ទឹកសុទ្ធ១កេស ស្កសរ១គីឡូ ។
២-គ្រួសារអតីតយុទ្ធជន ២គ្រួសារ ក្នុង ១គ្រួសារទទួលបានថវិកា ១៥ម៉ឺនរៀល ។
៣-ប្រជាពលរដ្ឋក្រីក្រ ១គ្រួសារ ទទួលបានថវិកា ១០ម៉ឺនរៀល ។
ស្ថិតក្នុងឱកាសនោះផងដែរ ឯកឧត្តម មេបញ្ជាការ ក៏បានផ្ដាំផ្ញើអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ សូមឱ្យខិតខំថែទាំសុខភាព និងប្រើប្រាស់ថ្នាំតាមគ្រូពេទ្យបានណែនាំ ដើម្បីឆាប់បានជាសះស្បើយឡើងវិញ ៕