ឯកឧត្តម ជាម ប៉េអា ចូលរួមកាន់បិណ្ឌវេនទី៨ នៅវត្តអន្លង់សរ ឃុំរំលេច ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង
ភ្នំពេញ៖ ឯកឧត្តម ជាម ប៉េអា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង និងជាសមាជិកគណៈកម្មការទី៥ នៃរដ្ឋសភា រួមជាមួយ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុក អភិបាល អភិបាលរងស្រុក និងក្រុមប្រឹក្សាឃុំ ព្រមទាំងក្រុមវេនទី៥នៃប្រជាជនភូមិអន្លងសរចំនួន២០០នាក់ បាននាំយកទេយ្យទាន ចង្ហាន់បិណ្ឌបាត្រចូលរួមពិធីកាន់បិណ្ឌវេនទី៨ នៅវត្ត អន្លង់សរ ឃុំរំលេច ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ។
ក្នុងឱកាសនោះ ឯកឧត្តមតំណាងរាស្រ្ត និងក្រុមការងារ បាននាំយកនូវបច្ច័យសម្រាប់កសាងចំនួន៦លានរៀល និងបច្ច័យក្រុមវេន២លាន៧ម៉ឺនរៀល សរុប ៨.០៧០.០០០រៀល ៕