ថ្នាក់ដឹកនាំខេត្តរតនគិរី អញ្ជើញកាន់បិណ្ឌទី ៩ នៅវត្តសិលាគិរីរុក្ខារាម ក្នុងក្រុងបានលុង
ភ្នំពេញ៖ ដើម្បីជួយផ្គត់ផ្គង់ទំនុកបំរុងដល់ព្រះសង្ឃ និងរួមចំណែកថែរក្សាពិធីបុណ្យប្រពៃណីជាតិដែលមានតាំងពីបុរាណកាលមកឱ្យបានស្ថិតស្ថេរគង់វង្សនោះ ក្នុងរដូវបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌឆ្នាំនេះ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ត្រូវនឹងថ្ងៃ ៩រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត និងលោកជំទាវ ព្រមទាំងលោក លោកស្រីជាអភិបាលរង លោកលោស្រីជាថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងពុទ្ធបរិស័ទចំណុះ
ជើងវត្តបានអញ្ជើញកាន់បិណ្ឌវេនទី៩ នៅវត្តសិលាគិរីរុក្ខារាម ( វត្តភ្នំបេង ) ស្ថិតក្នុងសង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី ។