លោកជំទាវ កែ ច័ន្ទមុនី អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៩ នៅវត្តតុណ្ឌបព្វតារាម ហៅភ្នំចំពុះ ក្នុងស្រុករលាប្អៀរ
ភ្នំពេញ៖ លោកជំទាវ កែ ច័ន្ទមុនី តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៩ នៅវត្តតុណ្ឌបព្វតារាម ហៅភ្នំចំពុះ ស្ថិតនៅភូមិគោកបន្ទាយ ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ក្នុងពិធីនេះ លោកជំទាវបាននាំយកនូវទេយ្យទាន និងសម្ភារៈ មួយចំនួន ប្រគេនព្រះសង្ឃ រួមមាន អង្ករចំនួន១ការ៉ុង មីចំនួន១កេស ទឹកត្រី-ទឹកស៊ីអ៊ីវចំនួន២យួរ ទឹកក្រូចចំនួន១កេស នំចំនួន១ប្រអប់ ទឹកសុទ្ធចំនួន១កេស និងថវិកាចំនួន៨០ម៉ឺនរៀល ដើម្បីឧទ្ទិសនូវផលាអានិសង្ឃជូនទៅដល់វិញ្ញាណក្ខន្ធបុព្វការីជន ដែលបានចែកឋានទៅកាន់លោកខាងមុខ មានមាតាបិតា ជីដូនជីតា ញាតិការទាំង៧សន្តាន ព្រមទាំងបុព្វបុរសខ្មែរដែលបានបូជាជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ ។